ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងទ័ពជើងទឹកកូរ៉េខាងត្បូងចំនួន ២៤៧ នាក់ នៅលើនាវា Munmu the Great ដែលល្បាតនៅប្រទេសសូម៉ាលី បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin July 19, 2021
    កងទ័ពជើងទឹកកូរ៉េខាងត្បូងចំនួន ២៤៧ នាក់ នៅលើនាវា Munmu the Great ដែលល្បាតនៅប្រទេសសូម៉ាលី បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times បានរាយការណ៍ថា នាវិកចំនួន ២៤៧ នាក់ នៅលើនាវាពិឃាតរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលត្រូវបានដាក់ពង្រាយសម្រាប់បេសកកម្មប្រឆាំងនឹងចោរកម្មតាមសមុទ្រ នៅឯដែនទឹកនៃប្រទេសសូម៉ាលី បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ តួលេខនេះគឺស្មើនឹង ៨០% នៃចំនួនសមាជិកនាវិកទាំងអស់ ៣០១ នាក់ នៅលើនាវាពិឃាត Munmu the Great ដែលបានបំពេញបេសកកម្មនៅឈូងសមុទ្រអាឌិន។

    ប្រភពព័ត៌មានបាននិយាយថា ឥឡូវនេះមានសមាជិកចំនួន ៥០ នាក់ បានធ្វើតេស្តអវិជ្ជមាន ខណៈសំណាកចំនួន ៤ ទទួលបានលទ្ធផលមិនច្បាស់លាស់។ យោធាបានសាកល្បងតេស្ដរកជំងឺ COVID-19 ពីមនុស្សគ្រប់គ្នានៅលើនាវា ខណៈពួកគេក៏មិនបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 អ្វីនោះដែរ ដោយសារពួកគេចេញបំពេញបេសកកម្មតាំងតែពីខែកុម្ភៈ។ ពោលគឺយោធាទាំងនោះភាគច្រើនបាននៅក្នុងកន្លែងបិទជិត ប្រមូលផ្ដុំមនុស្សច្រើន ដែលងាយនឹងមានការប៉ះពាល់គ្នាទៅវិញទៅមក។

    ទន្ទឹមនឹងនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងនាំនាវិកទាំងនោះត្រឡប់ទៅផ្ទះវិញភ្លាម ខណៈពេលនេះបុគ្គលិកថែទាំសុខភាព និងអង្គភាពផ្លាស់វេនមួយ បានចេញដំណើរទៅកាន់នាវា Munmu the Great កាលពីថ្ងៃអាទិត្យ។ ចំណែកសមាជិកសេវាកម្មនៅលើនាវាពិឃាតនឹងត្រូវត្រឡប់មកផ្ទះវិញនៅរសៀលថ្ងៃអង្គារ ប្រសិនបើក្រុមជំនួសអាចគ្រប់គ្រងស្ថានភាពបានដោយរលូន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: