អន្តរជាតិ

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទីក្រុងបាងកកគឺលើសពីការគ្រប់គ្រង ហើយយ៉ាងហោចណាស់មានមនុស្ស ១នាក់ ក្នុងចំណោម ៥នាក់ បានឆ្លងជំងឺនេះ

BY
autoadmin
July 23, 2021

សមាគមគ្រូពេទ្យជនបទរបស់ប្រទេសថៃ (RDS) នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានព្រមានថា អត្រាឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងបាងកក បានឈានដល់ ១៩% ឬស្មើនឹងអត្រាមនុស្ស ១នាក់ នៅក្នុងចំណោមពលរដ្ឋ ៥នាក់តេស្តវិជ្ជមានកូវីដ ហើយវាក៏កំពុងបង្ហាញថា ការផ្ទុះឡើងនៅអំឡុងពេលនេះគឺមិនអាចគ្រប់គ្រងបាននោះទេ។ ទិន្នន័យនេះត្រូវបានរកឃើញដោយមានការចូលរួមវវាងសមាគមគ្រូពេទ្យជនបទ និងការិយាល័យសន្តិសុខសុខភាពជាតិ ដោយផ្អែកលើករណីសកម្មនៅក្នុងសហគមន៍ចំនួន ៣០ របស់ទីក្រុងបាងកក ដែលមិនធ្លាប់ត្រូវបានស៊ើបអង្កេតពីក្រសួងសុខាភិបាលពីមុននោះទេ។

របាយការណ៍នៃការវាយតម្លៃនេះមិនទាន់ត្រូវបានបង្ហាញឱ្យបានលម្អិតនៅឡើយទេ ប៉ុន្តែឥឡូវនេះក្រុមគ្រូពេទ្យចំនួន ១១ក្រុម កំពុងផ្ដល់ជូនការធ្វើតេស្ដរកជំងឺ COVID-19 នៅក្នុងតំបន់ចំនួន ១៤ ជាមួយនឹងគោលដៅតេស្ដ ១៥,០០០ នាក់ នៅក្នុងខេត្ត Songkhla ។ សមាគមគ្រូពេទ្យជនរំពឹងថា ពួកគេអាចតេស្ដពលរដ្ឋបាន ១,០០០ នាក់ ក្នុងមួយថ្ងៃ ដោយចំនួន ៥០០នាក់ នៅពេលព្រឹក និង ៥០០នាក់ នៅពេលល្ងាច។ សមាគមគ្រូពេទ្យជនបទបាននិយាយថា ការធ្វើតេស្តនេះនឹងជួយកំណត់អត្តសញ្ញាណអ្នកជំងឺ ដូច្នេះពួកគេអាចនៅដាច់ឆ្ងាយពីអ្នកដទៃនៅក្នុងសហគមន៍របស់ពួកគេ និងដើម្បីបង្ការជាមុនកុំឱ្យមានការរាលដាលមិនដឹងមុខក្នុងចំនួនច្រើនដូចនៅទីក្រុងបាងកក៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: