គ្រោះរញ្ជួយដីនិងទឹកជំនន់នៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យបាត់បង់ជីវិតមនុស្សច្រើនជាង ១០០នាក់ និង ៣០ នាក់ផ្សេងទៀតត្រូវបាត់ខ្លួន
- BY
- autoadmin
- July 24, 2021
គ្រោះរញ្ជួយដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុង បានវាយប្រហារផ្នែកខ្លះនៃប្រទេសឥណ្ឌាភាគខាងលិច ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ យោងតាមអ្នកប្រមូលទិន្នន័យតាមស្រុក គឺលោក Nidhi Chaudhary និងមន្ត្រីរដ្ឋាភិបាលលោក Sagar Pathak បានឱ្យដឹងថា អ្នកស្លាប់ទាំងនោះរួមមានមនុស្ស ៥៤ នាក់ នៅក្នុងការបាក់ដីចំនួន ៤ នៅក្នុងស្រុក Raigad និង Ratnagiri នៅភាគខាងលិចរដ្ឋ Maharashtra កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

ក្នុងនោះផងដែរ ក៏មានមនុស្សជាង ១,០០០ នាក់ ដែលជាប់នៅក្នុងទឹកជំនន់ត្រូវបានគេជួយសង្គ្រោះ ហើយលោក Chaudhary បាននិយាយថា ភាគច្រើននៃអ្នកដែលត្រូវបានគេជួយសង្គ្រោះទាំងនោះ ត្រូវបានជាប់គាំងនៅលើដំបូល និងសូម្បីតែនៅលើឡានក្រុងនៅលើផ្លូវហាយវេ។ លោកបន្ថែមថា ភ្លៀងបានធ្លាក់ចុះប៉ុន្តែកម្រិតទឹកបានកើនឡើងជាថ្មីម្តងទៀត ដោយសារតែជំនោរខ្ពស់កាលពីថ្ងៃសុក្រ។ ឥឡូវនេះមានមនុស្សចំនួន ៣០ នាក់ នៅកំពុងបាត់ខ្លួននៅឡើយ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះ ក៏បានទៅដល់តំបន់រងគ្រោះខ្លាំងបំផុតរួចហើយដែរ៕



- Share This Post:






