ជប៉ុនជំរុញឱ្យពលរដ្ឋវ័យក្មេងគួរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាល និងការពាររោគសញ្ញាធ្ងន់ធ្ងរ
- BY
- autoadmin
- July 31, 2021
រដ្ឋាភិបាលនៃប្រទេសជប៉ុនមានបំណងទប់ស្កាត់ការកើនឡើងនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ ដោយបានកាត់បន្ថយចលនារបស់ប្រជាជន និងលើកកម្ពស់ការចាក់វ៉ាក់សាំងក្នុងចំណោមមនុស្សវ័យក្មេង។ ជាក់ស្ដែងកាលពីថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្រ្តីលោក Suga Yoshihide បាននិយាយប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងដើម្បីកុំឱ្យមានភាពអាសន្នមួយទៀត បន្ទាប់ពីស្ថានភាពបច្ចុប្បន្ន ដែលទើបតែបន្ថែមរហូតដល់ថ្ងៃទី៣១ ខែសីហា នឹងត្រូវបញ្ចប់ទៅវិញ។

រដ្ឋាភិបាលបានសន្និដ្ឋានថា ករណីជំងឺ COVID-19 ចំពោះមនុស្សចាស់គឺមានសមាមាត្រតូច ហើយករណីធ្ងន់ធ្ងរត្រូវបានកំណត់ ទោះបីជាមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Delta ដែលជាការបំប្លែងខ្លួនអាចចម្លងបានយ៉ាងលឿនក៏ដោយ។ ប៉ុន្តែចំនួនមនុស្សឈឺធ្ងន់នៅក្នុងចំណោមពលរដ្ឋវ័យកណ្ដាលពី ៤០ និង ៥០ឆ្នាំ គឺកំពុងកើនឡើងឆាប់រហ័ស ដូច្នេះជម្រើសចាក់វ៉ាក់សាំងនឹងកាត់បន្ថយបញ្ហានេះ ហើយការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់បាន៕

អត្ថបទ៖ លីដា
ប្រភព៖៖ NHK
- Share This Post:






