Richarlison៖ ខ្ញុំស្ទើរតែបោះបង់អាជីពជាកីឡាករបាល់ទាត់ទៅហើយ ដោយសារតែខ្ញុំត្រូវបានក្លឹបជាច្រើនបដិសេធ
- September 15, 2018
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Everton កីឡាករ Richarlison បានបង្ហើបថា៖ រូបគេស្ទើរតែបញ្ចប់អាជីពជាកីឡាករបាល់ទាត់ទៅហើយ ដោយសារតែខ្សែប្រយុទ្ធសញ្ញាតិប្រេស៊ីលរូបនេះត្រូវបានក្លឹបជាច្រើនបដិសេធមិនទទួលរូបគេ។

ខ្សែប្រយុទ្ធ Richarlison ដែលជាខ្សែប្រយុទ្ធកំពុងតែលេចធ្លោនៅ Premier League និងជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Everton នោះកំពុងតែឡើងកូតយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ហើយជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលទៀតផងដោយសារតែខ្សែប្រយុទ្ធរូបនេះបានធ្វើព្យុះធ្វើភ្លៀងនៅឯ Everton ក្រោយចាប់ផ្ដើម 3 ប្រកួតដំបូងនៅឯ Everton សុតបញ្ចូលទីឲ្យ Everton ដល់ទៅ 3 គ្រាប់។ ខ្សែប្រយុទ្ធ Richarlison ក្លាយជាកីឡាករដំបូងរបស់ Everton ដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវតិ្តសាស្រ្ដក្លឹប ក្រោយពេលលោក Marco Silva ផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះពីក្លឹប Watford នៅក្នុងតម្លៃផ្ទេរ 40លានផោន ហើយក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅ Everton។
នៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន AS ខ្សែប្រយុទ្ធ Richarlison បាននិយាយថា៖ បើនិយាយពីក្លឹបដែលបដិសេធមិនទទួលរូបគេវិញ គឺយកម្រាមដៃទាំងអស់របស់គេមករាប់ក៏មិនគ្រប់ផង។ ពេលនោះ Richarlison ស្ទើរបោះបង់អាជីពជាកីឡាករបាល់ទាត់ទៅហើយ ប៉ុន្ដែរូបគេបានលើកទឹកចិត្តខ្លួនឯង ដោយមានប្រាក់បន្ដិចបន្ដូចធ្វើដំណើរទៅកាន់ Belo Horizonte ដើម្បីធ្វើតេស្ដជាមួយនឹងក្លឹប America MG ហើយរូបគេក៏ជាប់ការធ្វើតេស្ដនេះ បើគាត់សម្រេចចិត្តបោះបង់ឱកាសនោះគាត់គ្មានប្រាក់ធ្វើដំណើរត្រលប់មកផ្ទះវិញទេ ខណៈដែលគាត់ត្រូវធ្វើដំណើរ 600គីឡូ ពីកន្លែងគាត់ទៅដល់ផ្ទះគាត់។ ដោយសារតែការខំប្រឹងប្រែងរបស់គាត់ទើបធ្វើឲ្យ Richarlison មានថ្ងៃនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






