ដើម្បីតែជួយក្មេងក្រីក្រជាង១០០នាក់អោយបានរៀនសូត្រ លោកតាជាអ្នករើសសំរាមម្នាក់ហ៊ានលះបង់ដល់ថ្នាក់នេះ
ប្រទេសចិន ៖ មនុស្សតែងតែមានបំណងប្រាថ្នារៀងៗខ្លួន បើទោះបីជាស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ពួកគេរិះរកគ្រប់មធ្យោបាយដើម្បីសម្រេចវាអោយបានដែរ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលលោកតាវ័យចំណាស់នាំម្នាក់សន្សំប្រាក់មិនហ៊ានហូបរបស់ឆ្ងាញ់និងទិញសំលៀកបំពាក់ថ្មីជាង១០ឆ្នាំដើម្បីយកប្រាក់ទៅបរិច្ឆាគអោយក្មេងដែលខ្វះលទ្ធភាពរៀនសូត្រជាង១០០នាក់។ គ្មាននរណាម្នាក់នឹកស្មានដល់ទេថាលោកចាស់ម្នាក់ដែលរស់នៅដោយសារតែរបររើសសំរាម ហើយជាមនុស្សដែលសន្សំសំចៃបំផុតនោះ ជាអ្នកដែលបរិច្ឆាកប្រាក់អោយក្មេងក្រីក្របានរៀនសូត្រ។

លោកតាដែលមានសណ្តានចិត្តនេះមានឈ្មោះ Liu Sheng Lan រស់នៅក្នុងទីក្រុង Jieyang ខេត្ត Shandong ប្រទេសចិន។ ចាប់តាំងពីប្រពន្ធរបស់គាត់ទទួលមរណៈភាពទៅ លោកតា Liu បានចំនាយប្រាក់ដែលខ្លួនរកបានធ្វើជាអាហារូបករណ៍សិក្សាសំរាប់ក្មេងក្រីក្រ។ ទឹកប្រាក់សរុបដែលគាត់បានផ្តល់ជាអាហារូបករណ៍នេះមានចំនួនប្រមាណជា ៥០០,០០០ យ័ន វាបានជួយទៅដល់ក្មេងនៅក្នុងតំបន់ក្រីក្រនិងដាច់ស្រយាលជាង១០០នាក់ទូទាំងប្រទេសចិន។ ជារៀងរាល់ព្រឹកគាត់តែងតែរៀបចំអាហារពេលព្រឹកយ៉ាងសាមញ្ញសំរាប់ខ្លួន ជាមួយនឹងកង់មួយគាត់បានដើររើសសំរាមគ្រប់ទីកន្លែង។ ក្នុងរយៈពេលមួយឆ្នាំម្តងគាត់បានយកប្រាក់ដែលខ្លួនសន្សំបានយកទៅផ្ញើរនៅប្រៃសនីយ៍ បុគ្គលិកប្រៃសនីយ៍បាននិយាយថាប្រាក់ដែលគាត់យកមកផ្ញើរច្រើនជាកាក់រាយរឺក្រដាសប្រាក់រាយ។ បើទោះបីជាគាត់ទទួលមរណៈភាព២ឆ្នាំហើយក៏ដោយ ក៏អ្នកភូមិរបស់គាត់មិនអាចបំភ្លេចអំពើរល្អរបស់គាត់នោះទេ គេបានធ្វើបុណ្យរំលឹកគាត់ជារៀងរាល់ឆ្នាំ៕




ប្រភព ៖ sanook