កីឡា

មូលហេតុអ្វីបានជាមានថ្ងៃ ០៨ មីនា ទិវាបុណ្យសិទ្ធនារីអន្តរជាតិនេះឡើង?

BY
Khmernote Media
February 28, 2018

ទិវាបុណ្យសិទ្ធនារីអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅ ថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបញ្ជាក់ និងលើកកម្ពស់ដល់នារីទាំងអស់ក្នុងពិភពលោក ដែលអាចទទួលបានសិទ្ធិគ្រប់យ៉ាង យ៉ាងពេញលេញ ដូចបុរសដែរ។ ជាការពិតណាស់ ទិវាសិទ្ធិនារី បានចាប់មានឡើងតាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ ១៩០០ មកម្ល៉េះ។ កាលដើមឡើយ ទិវាបុណ្យនេះ មិនមែនកំណត់នៅថ្ងៃទី ០៨ មីនានេះតែម្ដងទេ។ ជាក់ស្ដែង ការប្រារព្ធទិវាសិទ្ធនារីលើកដំបូង គឺធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ១៩០៩ នៅទីក្រុងញូវយ៉ក ដែលរៀបចំឡើងដោយគណបក្សសង្គមនិយមអាមេរិច តាមការស្នើររបស់អ្នកស្រី Theresa Malkiel ជាសកម្មជននយោបាយជនជាតិអាមេរិកដំបូងបង្អស់ ដែលបានតម្លើងខ្លួនពីកម្មការិនីរោងចក្រអ្នកដឹកនាំនៅក្នុងគណបក្សសង្គមនិយម។ ការរៀបចំនេះ មានស្រ្តីជាង ១០០ នាក់មកពី ១៧ប្រទេស ចូលរួមគាំទ្រ និងយស់ស្រប ក្នុងបំនងបញ្ចូលឈ្មោះស្រីទាំងអស់ឲ្យមានសិទ្ធឈរឈ្មោះបោះឆ្នោត អាចកាន់តំណែងជាសាធារណៈ​ និងលុបបំបាត់ការជិះជាន់លើស្រ្តីពេស្យា។

លុះក្រោយមក ទិវាបុណ្យនេះត្រូវបានលើកទៅធ្វើនៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈវិញ និងត្រូវផ្លាស់ទៅថ្ងៃទី ០៨ មីនា វិញ ប្រហែលមកពីថ្ងៃ ០៨ មីនា ត្រូវនឹងថ្ងៃអាទិត្យ។ នៅឆ្នាំ ១៩១៧ ស្ត្រីជនជាតិរុស្សីបាននាំគ្នាធ្វើកូដកម្មទ្រង់ទ្រាយធំទាមទារឲ្យបញ្ឈប់សង្រ្គាមលោកលើកទី ១ រហូតរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិឱ្យស្ត្រីបោះឆ្នោត។ យ៉ាងណាក្ដី ទិវាបុណ្យនេះមិនមានលក្ខណៈជាផ្លូវការឡើយ រហូតដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ 1965 សហភាពសូវៀត បានប្រកាសជ្រើសរើសថ្ងៃទី​០៨ មិនា ជាថ្ងៃឈប់សម្រាករបស់ជាតិ ក្នុងបំនងរំលឹកដល់វីរភាពដ៏អស្ចារ្យរបស់ស្ត្រីឆ្នើមសូវៀត ដែលបានសាងសង់លទ្ធិកុម្មុយនិស្តការពារទឹកដីក្នុងអំឡុងពេលមានសង្រ្គាម។ បន្តមក មានប្រទេសជាច្រើនបានសម្រេចប្រកាសយក ថ្ងៃទី​០៨ មីនា ជាថ្ងៃបុណ្យជាតិ រហូតដល់ឆ្នាំ ១៩៧៥ អង្គការសហប្រជាជាតិបានប្រារព្ធពិធីនេះ និងប្រកាសដាក់ថ្ងៃទី ០៨ មីនា នេះ ជាទិវាសិទ្ធនារី និងសន្តិភាពលើពិភពលោកក្នុងឆ្នាំ ១៩៧៧៕

រីណា
ប្រភព៖ Wikipedia

Share This Post: