អ្នកនាង គង់ ចាន់ស្រីមុំ បានចែករំលែកបទពិសោធន៍ក្នុងការជ្រើសរើសសម្លៀកបំពាក់ ជាមួយការដើរម៉ូតពិសេសរបស់ Model កូនកាត់បារាំង ក្នុងថ្ងៃដាក់លក់ផលិតផលថ្មីរបស់ប្រ៊េន Charles & Keith
ហាងលក់ កាបូប និងស្បែកជើងប្រ៊េន Charles & Keith បានធ្វើការដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដើម្បីផ្តល់ការងារស្រួលដល់អតិថិជនសម្រាប់ជ្រើសរើសក៏ដូចជាបំពេញតម្រូវការសម្រាប់រដូវរំហើយខាងមុខនេះ។ ជាមួយគ្នានេះផងដែរយើងក៏ឃើញមានការចូលរួមពីសំណាក់តារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ ចូលរួមធ្វើបទបង្ហាញពីរបៀបក្នុងការជ្រើសរើសសម្លៀកបំពាក់ ជាមួយនឹងម៉ូតកាបូប និងស្បែកជើងអោយមើលទៅទាក់ទាញផងដែរ។ លើសពីនេះទៅទៀតយើងក៏ឃើញមានការបង្ហាញម៉ូតសម្លៀកបំពាក់ ក៏ដូចជាម៉ូតកាបូប និងស្បែកជើងថ្មីរបស់ប្រ៊េន Charles & Keith ពីសំណាក់ Model កូនកាត់បារាំងផងដែរ។ នៅក្នុងថ្ងៃបើកលក់ផលិតផលថ្មីនោះផងដែរ អតិថិជនដែលបានចូលរួមនៅក្នុងថ្ងៃដាក់បង្ហាញនោះ ក៏មានសំណាងទទួលបានកាដូជាច្រើនពីហាង Charles & Keith ទៀតផង។

គួរបញ្ជាក់ផងដែរថា ហាងលក់ កាបូប និងស្បែកជើងប្រ៊េន Charles & Keith ជាប្រ៊េនដ៏ល្បីមួយនៅកម្ពុជាក៏ដូចជាប្រទេសជាច្រើននៅជំវិញសកលលោក ដែលនៅក្នុងប្រទេសកម្ពុជាសុភាពនារីជាច្រើនតែងតែជ្រើសរើសប្រ៊េនកាបូប និងស្បែកជើងមួយនេះក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃក៏ដូចជាពេលមានកម្មវិធីផងដែរ។ តាមការអោយដឹងពីសំណាក់អ្នកចាត់ការទូទៅប្រចាំហាង Charles & Keith បានអោយដឹងថាជារៀងរាល់ថ្ងៃមានភ្ញៀវមិនតិចជាង300 នាក់នោះទេដែលចូលមកក្នុងហាង Charles & Keith ជារៀងរាល់ថ្ងៃ៕
























