កីឡា

លោក Maurizio Sarri ជឿជាក់ថា Hazard នឹងឈ្នះស្បែកជើងមាសនៅក្នុងរដូវកាលនេះ

BY
Khmernote Media
September 17, 2018

បន្ទាប់ពី Hazard ជួយឲ្យ Chelsea លត់ក្លឹប Cardiff ដោយលទ្ធផល 4-1 កាលពីថ្ងៃសៅរិ៍កន្លងទៅ លោក Maurizio Sarri រំពឹងទុកថាខ្សែប្រយុទ្ធ Hazard នឹងឈ្នះស្បែកជើងមាសនៅឯលីគកំពូល Premier League ក្នុងរដូវកាលនេះ។

កាលពីថ្ងៃសៅរិ៍កន្លងទៅខ្សែប្រយុទ្ធបានសុតបញ្ចូលទីឲ្យក្លឹបតោខៀវ Chelsea ដល់ទៅ 3 ហើយយកឈ្នះក្លឹប Cardiff ដោយលទ្ធផល 4-1 ធ្វើឲ្យក្លឹបតោខៀវ Chelsea ឡើងឈរលើកំពូលតារាង Premier League បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី 5 នេះ។ គិតមកត្រឹមសប្ដាហ៍នេះខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹបតោខៀវ Chelsea បានសុតបញ្ចូលទីបានចំនួន 5 គ្រាប់ ហើយកំពុងឈរនៅលើតារាង Top Scorer របស់ Premier League។

លោក Maurizio Sarri បានឆ្លើយនឹងសំណួរអ្នកសារពត៌មានថា៖ វាដូចអ្វីដែលខ្ញុំគិត Hazard អាចនឹងក្លាយជាកីឡាករសុតបញ្ចូលទីច្រើនជាងគេនៅ Premier League។ ខ្ញុំបាននិយាយជាមួយនឹង Hazard កាលពីម្សិលមិញហើយខ្ញុំបានប្រាប់គាត់ថារូបគេអាចនឹងសុតបញ្ចូលទីបាន 40 គ្រាប់នៅក្នុងរដូវកាលនេះ គាត់ត្រូវតែធ្វើឲ្យល្អជាងនេះប៉ុន្តែខ្ញុំជឿថាគាត់អាចធ្វើវាបាន ប្រសិនបើអ្នកបានមើលការប្រកួតរបស់គាត់កាលពីថ្ងៃសៅរិ៍អ្នកនិយាយថាពិតមែនគាត់អាចធ្វើបាន។ 

បុត្រ

ប្រភព៖ Goal

Share This Post: