កីឡា

ស្រ្តីមានឥទ្ធិពលទាំង១០រូប ដែលសុទ្ធតែធ្លាប់ដឹកនាំនយោបាយក្នុងប្រទេសមហាអំណាច

BY
Khmernote Media
March 3, 2018

មកដល់ពេលបច្ចុប្បន្ននេះ ការប្រកាន់រើសអើងភេទត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង ជាពិសេសថែមទាំងលើកកម្ពស់ទៅលើស្ត្រីភេទទាំងអស់ តាមរយៈការប្រារព្ធទិវាបុណ្យសិទ្ធិនារី ថ្ងៃទី​០៨ មីនា ឡើងមកជារៀងរាល់ឆ្នាំ។ ជាមួយនឹងទិវាបុណ្យបានបង្កើតឡើងទូទាំងពិភពលោកនេះ ស្រ្តីក៏ត្រូវបានផ្តល់សិទ្ធិឲ្យកាន់នូវអំណាចធំៗ ដូចជាអំនាចនយោបាយស្មើរនឹងបុរសផងដែរ។ ជាក់ស្ដែង ខាងក្រោមនេះជាស្រ្តីទាំង ១០ ដែលចាត់ទុកថា ជាស្រី្តដែលមានឥទ្ធិពលបំផុតក្នុងរបបនយោបាយ ដែលក្នុងនោះមានដូចជា៖

1.ឥណ្ឌា៖ អ្នកស្រី Indira Gandhi នាយករដ្ឋមន្រ្តី កាន់អំណាចរយៈពេល 11ឆ្នាំ ៩០ថ្ងៃ (24 មករា 1966- 24 មេសា 1977)

2.ចិន៖ អ្នកស្រី Soong Chingling អ្នកបែងចែកអំនាចរួម កាន់អំនាចអស់ពេលជាង 3ឆ្នាំ ១៧៦ថ្ងៃ (31 តុលា 1968-24 មេសា 1972)

3.អ៊ីស្រាអែល៖ អ្នកស្រី Golda Meir នាយករដ្ឋមន្ត្រី កាន់អំណាចបានរយៈពេល 5ឆ្នាំ ៧៨ថ្ងៃ ( ១៧ មីនា 1969- ថ្ងៃ 3 មិថុនា 1974)

4.អាមេរិក៖ អ្នកស្រី Margaret Thatcher នាយករដ្ឋមន្ត្រី កាន់អំណាចរយៈពេល ១១ឆ្នាំ ២០៨ថ្ងៃ ( 4 មេសា 1979 – 28 វិច្ឋិកា 1990)

5.បារាំង៖ អ្នកស្រី Édith Cresson នាយករដ្ឋមន្រ្តី កាន់អំណាចរយៈពេល ៣២៣ថ្ងៃ ( 15 ឧសភា 1991- 2 មេសា 1992)

6.ហ្វីលីពីន៖ អ្នកស្រី Gloria Macapagal Arroyo ប្រធានាធិបតី​ កាន់អំណាចរយៈពេល ៩ឆ្នាំ ១៦១ថ្ងៃ (20 មករា 2001- 30 មិថុនា ២០១០)

7.អាល្លឺម៉ង់៖ អ្នកស្រី Angela Merkel សេនាបតី កាន់អំណាចបានរយៈពេល ១២ឆ្នាំ ៩២ថ្ងៃ (22 វិច្ឆិកា ២០០៥- បច្ចុប្បន្ន

8.អាហ្សង់ទីន៖ អ្នកស្រី Cristina Fernández de Kirchner ប្រធានាធិបតី កាន់អំនាចបានរយៈពេល 7ឆ្នាំ ៣៦៤ថ្ងៃ (10 ធ្នូ 2007- 9 ធ្នូ 2015)

9.បង់ក្លាដេស៖ អ្នកស្រី Sheikh Hasina នាយករដ្ឋមន្រ្តី កាន់អំណាចរយៈពេល ៩ឆ្នាំ ៤៧ថ្ងៃ ( 06 មករា 2009-បច្ចុប្បន្ន)

10.សេរីឡាំងកា៖ អ្នកស្រី Chandrika Kumaratunga ជាប្រនាធិបតីស្រី កាន់អំណាចអស់រយៈពេល ១១ឆ្នាំ ៧ថ្ងៃ ( 12 វិច្ឆិកា 1994 – 19 វិច្ឆិកា ២០០៥)

Share This Post: