កីឡា

Sterling ទាមទារដំឡើងប្រាក់ឈ្នួលពលកម្មក្នុងការចចារបន្ដកុងត្រាថ្មី ខណៈដែល Man City កំពុងស្ទាក់ស្ទើរក្នុងរឿងនេះ

BY
Khmernote Media
September 18, 2018

យោងតាមការរាយការណ៍របស់សារពត៌មាន Guardian បានឲ្យដឹងថា៖ ក្លឹបមេឃខៀវ Manchester City កំពុងបើកការចចារមួយជាមួយនឹងខ្សែប្រយុទ្ធ Raheem Sterling ក្នុងការបន្ដកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ប៉ុន្ដែការចចារនេះស្ថិតក្នុងការជាប់គាំងបន្ទាប់ពីខ្សែប្រយុទ្ធ​ Raheem Sterling ទាមទារដំឡើងប្រាក់ឈ្នួលពលកម្ម។

កុងត្រារបស់ខ្សែប្រយុទ្ធ Raheem Sterling ជាមួយនឹងក្លឹបមេឃខៀវ Manchester City នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ ខ្សែប្រយុទ្ធ Sterling បានទាមទារដំឡើងប្រាក់ឈ្នួលពលកម្មពីក្លឹបមេឃខៀវ Manchester City ពី 170,000ផោន ទៅ 220,000 ផោនធ្វើឲ្យក្លឹបដែលជាម្ចាស់ពានរង្វាន់ Premier League 201/2018 មួយនេះមានការស្ទាក់ស្ទើរហើយស្ថិតនៅក្នុងការពីចារណា។

ក្លឹបមេឃខៀវ Manchester City មិនយល់ស្របជាមួយនឹងការទាមទារដំឡើងប្រាក់ឈ្នួលពលកម្មដែលមានតម្លៃខ្ពស់របស់ Sterling នេះទេ ប៉ុន្ដែភាគីទាំងសងខាងកំពុងស្ថិតនៅក្នុងភាពអត់ធ្មត់ហើយបញ្ចប់ការចចារនៅពេលនេះ រង់ចាំការចចារម្ដងទៀតនៅលើកក្រោយ។

បុត្រ

ប្រភព៖ Goal

Share This Post: