អ្នកចាំទី Gianluigi Buffon បានប្រកាសថានឹងត្រលប់មកកាន់ក្រុមជម្រើសជាតិអ៊ីតាលីវិញនៅក្នុងការប្រកួតមិត្តភាពខាងមុខនេះ
- February 27, 2018
អ្នកចាំទីវីរៈបុរសរបស់ក្រុមជម្រើសជាតិ អ៊ីតាលី កីឡាករ Gianluigi Buffon បានបញ្ជាក់ថា៖ គាត់នឹងវិលត្រលប់មកកាន់ក្រុមជម្រើសជាតិ អ៊ីតាលី វិញនៅក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិ អាហ្សង់ទីន និងក្រុមជម្រើសជាតិ អង់គ្លេស។

អ្នកចាំទីចាស់វស្សារបស់ក្លឹបសេះបង្កង់ Juventus រូបនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្នុងការលេងអោយក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ បន្ទាប់ពីអ្នកចាំទីរូបនេះបានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលីក្រោយពេលអ៊ីតាលីចាញ់ស៊ុយអែតក្នុងវគ្គជម្រុះ World Cup 2018។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ អ្នកចាំទី Buffon បានបញ្ជាក់ថា៖ គាត់នឹងវិលត្រលប់មកកាន់ក្រុមជម្រើសជាតិអ៊ីតាលីវិញដើម្បីត្រៀមប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិ អាហ្សង់ទីន និងក្រុមជម្រើសជាតិ អង់គ្លេស។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកកាសែត Italia 1 អ្នកចាំទី Buffon បាននិយាយថា៖ គាត់មានអារម្មណ៍ថាគាត់ចង់ទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងចំពោះក្រុមជម្រើសជាតិ។ ការប្រកួតមិត្តភាពខាងមុខគឺជាការប្រកួតសំខាន់សម្រាប់គាត់ គាត់គិតថាគាត់អាចមានពេលវេលាសម្រាប់លំហែកាយជាមួយនឹងគ្រួសាររបស់គាត់ ប៉ុន្ដែពេលនេះក្រុមជម្រើសជាតិអ៊ីតាលីពិតជាត្រូវការគាត់ត្រលប់វិញ ចំពោះចម្លើយក្នុងការវិលត្រលប់មកវិញរបស់គាត់គឺគាត់រីករាយនឹងត្រលប់មកវិញហើយត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពខាងមុខនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






