រៀនធ្វើម្ហូប

បាយឆាយត្រីខកំប៉ុង ងាយស្រួលធ្វើខ្លួនឯង មិនថាបងៗ បុរស រឺស្ត្រីទេ អាចរៀនចំអិនបានទាំងអស់

BY
Khmernote Media
August 24, 2021

“បាយឆាត្រីខកំប៉ុង” ជាម្ហូបសាមញ្ញមួយតែមានរសជាតិឆ្ងាញ់ ដែលវាសាកសមបំផុតក្នុងរដូវកាលកូវីដ-១៩ នេះតែម្តងជាពិសេសមិនថាបងៗបុរស រឺក៏ស្ត្រីនោះទេអាចរៀនធ្វើម្ហូបមួយនេះដើម្បីបរិភោគក្នុងគ្រួសារ រឺក៏ខ្ចប់យកទៅបរិភោគនៅកន្លែងធ្វើការ។ ដើម្បីជ្រាបច្បាស់សូមអានការណែនាំនៅខាងក្រោម៖

*គ្រឿងផ្សំ
បាយស ២០០ក្រាម
សាច់ត្រីខកំប៉ុង ១កំប៉ុង
ទឹកត្រីខកំប៉ុង ៣ស្លាបព្រាបាយ
ប្រេងឆា ២ស្លាបព្រាបាយ
ខ្ទឹមចិញ្ច្រាំ ៣គ្រាប់
ខ្ទឹមក្រហមហាន់ល្អិតៗ ៦គ្រាប់
ម្ទេសខ្មាំងហាន់ល្អិតៗ ១០គ្រាប់
ម្ស៉ៅស៊ុប ½ ស្លាបព្រាតែ
អំបិល ½ ស្លាបព្រាតែ
ស្ករស ១ស្លាបព្រាតែ
ស្លឹកខ្ទឹមហាន់ល្អិត ២ដើម
ជីវ៉ាន់សុយ ១ដើម

*វិធីធ្វើ
ចាក់ប្រេងឆាចូលខ្ទះប្រើភ្លើងកណ្តាលក្រោយមកចាក់ខ្ទឹមស ហើយនិងម្ទេសដែលយើងបានចិញ្ច្រាំទុកចូលទៅឆាអោយឈ្ងុយ រួចដាក់ខ្ទឹមក្រហមចូលល្មមអោយខ្ទឹមក្រហមទន់ឈ្ងុយល្អ ចាក់បាយសចូលទៅឆាអោយចូលគ្នាល្អ ក្រោយមកចាក់សាច់ត្រីខរកំប៉ុងនិងទឹកត្រីខរកំប៉ុងចូលទៅប្រើវែកឆាញីត្រីខរកំប៉ុងអោយបែកឆាច្របល់អោយចូលគ្នាល្អផ្សំរសជាតិដោយ​ អំបិល ម្ស៉ៅស៊ុប និងស្ករសចូលទៅឆាអោយចូលគ្នារហូតដល់បាកស្ងួតល្អ ទើបរោយស្លឹកខ្ទឹមរួចឆាអោយចូលគ្នា បិតភ្លើងដូសដាក់ចាន រោយដោយជីវ៉ាន់សុយជាការស្រេច។

អត្ថបទ៖ Bee

Share This Post: