[ទំព័រម្ហូប] ឆាម្រះព្រៅសាច់ជ្រូកចិញ្ច្រាំតៅហ៊ូពងមាន់ មីនុយថ្មីសម្រាប់ថ្ងៃនេះ បងៗស្រ្តីមេផ្ទះអាចសាកធ្វើបាន ធានាថាជាប់ចិត្ត
- BY
- autoadmin
- October 21, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាម្រះព្រៅនីងតោះហ៊ូពងមាន់មកចែកជូនតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- តៅហ៊ូពងមាន់ ២ដើម
- ម្ស៉ៅសម្រាប់បំពង ២ស្លាបព្រាបាយ
- សាច់ជ្រូកចិញ្ច្រាំ ១៥០ក្រាម
- ម្ទេសខ្មាំងបុកម៉ត់ល្មម ៧គ្រាប់
- ខ្ទឹមសចិញ្ច្រាំម៉ត់ ២ស្លាបព្រាបាយ
- ទឹកស៊ីអ៉ីវសៀង ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ 1/4 ស្លាបព្រាបាយ
- ស្ករស 1/3 ស្លាបព្រាបាយ
- ប្រេងសម្រាប់ឆា ៣ស្លាបព្រាបាយ
- ប្រេងសម្រាប់បំពង 1/2 ចានចង្កឹះ
- ស្លឹកម្រះព្រៅ ១ចានចង្កឹះ
*វិធីធ្វើ
- យកតៅហ៊ូពងមាន់ មកកាត់ជាកង់ៗល្មមសម្រាប់បំពង រួចយកទៅជ្រលក់ជាមួយនិងម្ស៉ៅសម្រាប់បំពង រួចយកទៅបំពងអោយស្រួយនិងលឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់
- ចាក់ប្រេងឆាចូលខ្ទះ មួយទៀត រួចដាក់ខ្ទឹមសចូលទៅ លីងអោយឈ្ងុយ តាមដោយម្ទេសខ្មាំង ឆាអោយមានក្លិនឈ្ងុយ តាមដោយសាច់ជ្រូកចិញ្ច្រាំ ឆាចុះឡើងអោយឆ្អិន រួចផ្សំរសជាតិដោយគ្រឿងផ្សំដែលបានត្រៀមទុក ឆារហូតទាល់តែសាច់ជ្រូកឆ្អិនទើបដាក់តៅហ៊ូដែលយើងបានបំពងទុកចូលឆាអោយចូលគ្នាឱ្យល្អ និងចុងក្រោយដាក់ស្លឹកម្រះព្រៅចូលទៅឆាត្រឡប់ចុះឡើង រួចដួសដាក់ចានជាការស្រេច។
- Share This Post: