ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ប្រហុកគ្រឿងរូបមន្តពិសេស ប្រហុកបុកជាមួយគ្រឿងរសជាតិដិត ញ៉ាំជាមួយអន្លក់ខ្ចីៗ ឆ្ងាញ់អស់ទាស់

BY autoadmin October 21, 2021
[ទំព័រម្ហូប] ប្រហុកគ្រឿងរូបមន្តពិសេស ប្រហុកបុកជាមួយគ្រឿងរសជាតិដិត ញ៉ាំជាមួយអន្លក់ខ្ចីៗ ឆ្ងាញ់អស់ទាស់

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ប្រហុកគ្រឿង មកផ្ញើ តោះចង់ដឹងថាមានលក្ខណះខុស រឺដូច ប្រហុកយើងយ៉ាងណានោះ យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖ 1-ម្ទេសប្លោកវែង ៧គ្រាប់, 2-ម្ទេសស្រស់ ៣គ្រាប់, 3-ប្រហុកសាច់ ១០០ក្រាម, 4-ខ្ទឹមក្រហម ៣០ក្រាម, 5-ខ្ទឹមស ៣០ក្រាម, 6-ទឹកប្រហុកស្ងោរឆ្អិន ២ 1/2 ស្លាបព្រាបាយ, 7-ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ, 8-ស្ករស ១ស្លាបព្រាបាយ, 9-ស្លឹកខ្ទឹម ១ដើម, 10-ជីបារាំង ១ដើម, 11-បន្លែអន្លក់ តាមចំណូលចិត្ត

វិធីធ្វើ៖ យកប្រហុកមកខ្ចប់ស្លឹកចេកអោយឈ្ងុយ, ក្រោយមកទៀត យក ខ្ទឹមក្រហម ម្ទេស និង ខ្ទឹមស មកលីងអោយឆ្អិននិងឈ្ងុយល្អ រួចយកមកបុកចូលគ្នាអោយម៉ត់ រួចដាក់ប្រហុកចូល រួចផ្សំរសជាតិ ក្រូចឆ្មា និង ស្ករស កូរលាយអោយចូលគ្នា ភ្លក់រសជាតិតាមចំនូលចិត្ត រួចរោយដោយស្លឹកខ្ទឹម និង ជីបារាំង, រួចដួសដាក់ចាន ទទួលទានជាមួយនិង បន្លែស្រុះ និង ត្រសក់ ជាការស្រេច។

Share This Post: