រៀនធ្វើម្ហូប

[ទំព័រម្ហូប] ស៊ុបមាន់បែបចិន អាហារសុខភាព ប៉ូវកម្លាំង វិធីធ្វើងាយៗ ចំណេញទាំងពេល និងថវិកា

BY
autoadmin
October 20, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ស៊ុបមាន់បែបចិនមកចែកជូន វិធីធ្វើងាយៗថែមទាំងបានសុខភាពល្អថែមទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ភ្លៅមាន់ជាប់សាច់ត្រគាកមាន់ ៤ដុំ
  2. គ្រឿងស៊ុបមាន់ចិន ១កញ្ចប់
  3. អំបិល ១ស្លាបព្រាបាយ
  4. ប្រេងខ្យង ៣ស្លាបព្រាបាយ
  5. ទឺកស៊ីអ៉ីវសៀង ២ស្លាបព្រាបាយ
  6. ស្ករស 1/2 ស្លាបព្រាបាយ
  7. ដុំស៊ុបខ្នរ ១ដុំ
  8. ផ្សិតក្រៀម តាមចំណូលចិត្ត

*វិធីធ្វើ

  • យកសាច់មាន់មកលាងទឹកអោយស្អាត រួចត្រៀមគ្រឿងស៊ុបមាន់ចិន
  • យកផ្សិតក្រៀមមកត្រាំទឹកអោយរីកទន់ល្អរួចកា់ត់ផ្នែកដើមដែលរឹងចេញ លាងទឹកអោយស្អាតរួចស្រង់ឡើង
  • ដាំទឹកអោយពុះ រួចដាក់មាន់ចូលទៅ រួចដួសពពុះចេញ ក្រោយមកទៀតដាក់គ្រឿងស៊ុបមាន់ចិនចូលទៅ ផ្សំរសជាតិដោយគ្រឿងផ្សំដែលបានត្រៀមទុក រួចដាក់ផ្សិតចូលទៅបន្តការរំងាស់រយះពេល ១ម៉ោង ភ្លក់រសជាតិតាមចំណូលចិត្ត រួចបិទភ្លើងដួសដាក់ចានជាការស្រេច។
Share This Post: