Arsenal ឈ្នះយប់មិញបានធ្វើឲលោក Unai Emery បំបែកកំណត់ត្រាថ្មីមួយ
- September 21, 2018
គ្រូបង្វឹកអេស្ប៉ាញលោក Unai Emery បានបន្តទំរង់លេងយ៉ាងល្អរបស់គាត់ក្នុងការដឹកនាំនៅក្នុងក្របខ័ណ្ឌ Uefa Europa League បន្ទាប់ពីបានយកឈ្នះលើក្លឹប Vorskla ក្នុងលទ្ធផល ៤-២ កាលពីយប់មិញ។

លោក Unai Emery អ្នកចាត់ការទូទៅនៃក្រុមកាំភ្លើងធំ Arsenal បានបន្តការដឹកនាំល្អរបស់លោកនៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Europa League ដោយបានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងដំណើរការមួយនេះ។ ជាមួយនឹងការទទួលជ័យជម្នះ 4-2 កាលពីថ្ងៃព្រហស្បតិ៍លើក្រុមអ៊ុយក្រែន FC Vorskla Poltava គឺជាជ័យជម្នះលើកទី 32 របស់គាត់នៅក្នុងក្របខ័ណ្ឌ Europa League ដែលជាការឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។


លោក Emery បានដឹកនាំក្លឹប Sevilla ទទួលពានរង្វាន់ Uefa Europa League បាន 3 សម័យកាលជាប់ៗគ្នាក្នុងឆ្នាំ 2013-2014, 2014-2015 និង 2015-2016 ហើយកំណត់ត្រាល្អនេះក៏កំពុងជំរុញឲ Arsenal ទទួលបានលទ្ធផលល្អផងដែរ។ ក្លឹប Arsenal នឹងត្រូវប៉ះ Everton, Brentford និង Watford មុនពេលវិលមកប្រកួតក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃទី 4 ខែតុលាខាងមុខជាមួយក្រុម Qarabag ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Goal
- Share This Post:






