កីឡា

លោក Maurizio Sarri មិនពេញចិត្តការបញ្ចប់ទីរបស់ Morata

BY
Khmernote Media
September 21, 2018

នៅក្នុងការប្រកួតពានរង្វាន់ Europa League កាលពីម្សិលមិញលោក Maurizio Sarri សម្ដែងការមិនពេញចិត្តចំពោះទំរង់លេងរបស់ Morata ក្នុងការសុតបញ្ចូលទី ហើយលោក Sarri បានបន្ថែមថា៖ Morata ខ្វះទំនុកចិត្តក្នុងការបញ្ចប់ទី។

ក្នុងការប្រកួតពានរង្វាន់ Europa League រដូវកាល 2018/2019 រវាងក្លឹប PAOK Thessaloniki FC និងក្លឹបតោខៀវ Chelsea បានបញ្ចប់ទៅដោយលទ្ធផល Chelsea យកឈ្នះម្ចាស់ផ្ទះដោយលទ្ធផល 0-1 ប៉ុន្ដែទោះបីជា Chelsea យកឈ្នះ PAOK Thessaloniki FC ក៏លោក Maurizio Sarri ក៏មិនទាន់ពេញចិត្តចំពោះលទ្ធផលនេះដែរ ហើយលោក Sarri មិនពេញចិត្តចំពោះទំរង់លេងរបស់ Morata ក្នុងប្រកួត ខណៈដែល Morata បង្ហាញខ្លួនក្នុងការប្រកួតនេះបាន 80នាទី សុតបាន 7 ជើងជើង ប៉ុន្ដែ 7 ជើងនោះមិនចំគោលដៅទាំងអស់។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានលោក Maurizio Sarri បានថ្លែងប្រាប់អ្នកសារពត៌មានបន្ទាប់ពីការប្រកួតបញ្ចប់ថា៖ ប្រសិនបើ Morata មានទំនុកចិត្តនោះគេអាចសុតបញ្ចូលទីបានដល់ទៅ 2 ឫ 3 គ្រាប់ឯណោះ។ ខ្ញុំមិនអាចផ្ដល់ទំនុកចិត្តដល់គាត់បានទេ។ ក្នុងការប្រកួតនេះគាត់មានឱកាសដល់ទៅ 3 4 ដងឯណោះ ប៉ុន្ដែគាត់គ្មានសំណាង ខ្ញុំសង្ឃឹមថានៅថ្ងៃមុខគាត់នឹងធ្វើបានល្អជាងនេះហើយខ្ញុំនឹងព្យាយាមជួយគាត់ ប៉ុន្ដែគាត់ខ្លួនឯងត្រូវការទំនុកចិត្តក្នុងការបញ្ចប់ទី។ 

បុត្រ

ប្រភព៖ Goal

Share This Post: