FIFA Best Award ឆ្នាំ 2018 នេះបានទៅលើនរណាគេខ្លះ?
- September 25, 2018
ការប្រកាសពានរង្វាន់ FIFA Best Award ឆ្នាំ 2018 ដែលធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសកាលពីម្សិលមិញនេះបានរកឃើញម្ចាស់ពានរង្វាន់ឯកកត្តជនឆ្នើមប្រចាំឆ្នាំ 2018 ហើយ ខណៈដែលពានរង្វាន់ទាំងនោះមានដូចជា៖ The Best FIFA Men’s Player, The Best FIFA Women’s Player, The Best FIFA Men’s Coach, The Best FIFA Women’s Coach, The Best FIFA Goalkeeper, FIFA Puskas Award។
ពានរង្វាន់ឯកកត្តជនលើវិញ្ញាសាទាំងអស់នេះត្រូវបាន FIFA ផ្ដល់ពានរង្វាន់ឲ្យអាស្រ័យទៅលើសំលេងឆ្នោតដែលបានបោះជូន។ ការបោះឆ្នោតជ្រើសរើសម្ចាស់ជ័យលាភីនេះក្នុងម្នាក់មានសិទ្ធិបោះឲ្យកីឡាករបាន 3 រូបតែប៉ុណ្ណោះ។ ហើយការបោះឆ្នោតនេះគឺធ្វើឡើងទូទៅរួមតែងកីឡាករក៏អាចមានសិទ្ធិចូលរួមបោះឆ្នោតឲ្យបានដែរ។ តោះមកដឹងនរណាគេខ្លះដែលឈ្នះពានរង្វាន់ឯកកត្តជនដែល FIFA ធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសកាលពីម្សិលមិញទាំងអស់គ្នា។
1. The Best FIFA Men’s Player: កីឡាករ Luka Modric មកពីក្លឹបអធិរាជសរ Real Madrid ប្រទេសអេស្ប៉ាញ

2. The Best FIFA Women’s Player: កីឡាការិនី Marta មកពីក្លឹប Orlando Pride សហរដ្ឋអាមេរិក

3. The Best FIFA Men’s Coach: លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង

4. The Best FIFA Women’s Coach: លោក Reynald Pedros គ្រូបង្វឹកកីឡាករស្រីរបស់ក្លឹប Lyon

5. The Best FIFA Goalkeeper: កីឡាករ Thibaut Courtois អតីតអ្នកចាំទីរបស់ក្លឹបតោខៀវ Chelsea

6. FIFA Puskas Award: កីឡាករ Mohamed Salah មកពីក្លឹបហង្សក្រហម Liverpool

បុត្រ
- Share This Post:






