ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលស្រុកបន្ទាយស្រី៖ ថ្មីៗនេះ ចំនួនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងស្រុកបន្ទាយស្រីបានកើនឡើងដល់ជាង ១០០គ្រួសារហើយ

    BY Khmernote Media September 11, 2021
    អភិបាលស្រុកបន្ទាយស្រី៖ ថ្មីៗនេះ ចំនួនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងស្រុកបន្ទាយស្រីបានកើនឡើងដល់ជាង ១០០គ្រួសារហើយ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ថ្មីៗនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងស្រុកបន្ទាយស្រីបានកើនឡើងដល់ជាង ១០០គ្រួសារ ដែលជាវិធានការឆ្លើយតបភ្លាមៗ និងដើម្បីព្យាយាមគ្រប់គ្រងហ៊ុមព័ទ្ធករណីវិជ្ជមានទើបរកឃើញថ្មីមួយចំនួន ដែលហាក់ដូចជាមានការកើនឡើងវិញ ធ្វើយ៉ាងណាបង្ការកុំឱ្យមានការរីករាលដាលឆ្លងចូលទៅក្នុងសហគមន៍ធំជាងមុន។

    វិធានការបែបនេះជៀសមិនផុតពីការធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ហេតុដូច្នេះហើយបានជាក្រុមការងារចុះជួយស្រុកបន្ទាយស្រីបាននាំយកជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគយ៉ាងហោចណាស់បានមួយម្តង ឬពីរដងក្នុងមួយគ្រួសាររួចមកហើយ។ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន៥២គ្រួសារបន្ថែមទៀត ដើម្បីជួយសម្រួលដល់ជីវភាពរបស់ក្រុមគ្រួសាររងផលប៉ះពាល់ទាំងនេះ ដែលសុទ្ធសឹងតែជាគ្រឿងឧបភោគបរិភោគកៀរគរបានពីសប្បុរសជននានាក្នុងរយៈពេលកន្លងមក។

    ជាមួយកូវីដ យើងសុខចិត្តភ័យខ្លាចខុសបន្តិចទៅចុះ ជាជាងជឿជាក់ខុស ដែលអាចជាបច្ច័យអាក្រក់ទៅដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

    Share This Post: