កីឡា

បិសាចក្រហម Manutd ត្រូវក្លឹបរបស់ Lampard ទម្លាក់នៅជុំទី ៣ នៃពានរង្វាន់ Carabao Cup ក្នុងដីខ្លួនឯង

BY
Khmernote Media
September 26, 2018

ក្លឹប Derby County បានផ្តួលក្រុម Manchester United ក្នុងលទ្ធផល 8-7 ក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតក្របខ័ណ្ឌ Carabao Cup នៅឯទឹកដី Old Trafford និងធ្វើឲពួកគេបន្តទៅជុំទី៤។

អ្នកចាំទី Sergio Romero របស់ក្រុមបិសាចក្រហមដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលនេះបានទទួលកាតក្រហមមុនពេលខ្សែប្រយុទ្ធ Jack Marriott បានធ្វើឱ្យ Derby នាំមុខ 2-1។ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នៅនាទីទី 95 ពីកីឡាករ Marouane Fellaini ដែលជាគ្រាប់បាល់តាមស្មើហើយបន្តលទ្ធផលបែបនេះរហូតដល់ការកាត់សេចក្តីបាល់ពិន័យ១១ម៉ែត្រ។

Lampard ដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅក្លឹបតោខៀវបានអបអរសាទរជាមួយកីឡាកររបស់គាត់នៅលើទីលាននៅមុខអ្នកគាំទ្រចំនួន 3000 នាក់ក្រោយពីបានយកឈ្នះ។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC

 

Share This Post: