ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រកឃើញស្រះបុរាណចំនួន៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ

    BY Khmernote Media September 11, 2021
    មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រកឃើញស្រះបុរាណចំនួន៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងកាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMACបានរកឃើញ ស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ ២០គុណ ៣០ម៉ែត្រនៅក្នុងបរិវេណ ក្បែ​​​រប្រាសាទតាម៉ែនព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់​ទុ​ក​​ពីសម័យសង្គ្រាមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

    គួរបញ្ជាក់ កាល​ពីពេលថ្មីនេះ អាជ្ញាធរជាតិព្រះវិហារ បានស្នើសុំឱ្យមជ្ឈមណ្ឌល​សកម្ម​ភាព​កំ​ចា​​ត់មីនកម្ពុជាCMAC ដោះម៉ីននៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ជំហា​ន​ដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិត​នៅ​ក្នុ​ង​​តំ​បន់ការពារទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងអំទ្បុងពេលដំណើរការបោ​សសម្អា​ត​បា​​នប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ ២០គុណ ៣០​ម៉ែ​ត្រ​នៅក្នុងបរិវេណក្បែរប្រាសាទតាម៉ែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិ​នទាន់​ផ្ទុះមួយ​ចំនួ​ន​​ដែលបន្សល់ទុកពីសម័យសង្គ្រាម។

    កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីមជ្ឈមណ្ឌល​សក​ម្ម​ភា​​ពកំចាត់មីនកម្ពុជា CMAC បានចុះទៅពិនិត្យដល់ទីតាំងប្រាសាទចំនួន៦គឺ ប្រាសា​ទគោ​ក​គ្រ​​ង ប្រាសាទបឹងខ្នារ ប្រាសាទក្ទម្ព ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និង ប្រាសាទ​ដង​ទ​ង់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីរៀបចំដំណើរការដោះមីនជាបន្ទាន់ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: