កីឡា

លក់ធ្វើអ្នកមានហ្មង! Man Utd ទាមទារតម្លៃខ្លួន Pogba ដល់ទៅ 200លានផោន

BY
Khmernote Media
September 26, 2018

យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United ចង់បានតម្លៃខ្លួនរបស់ខ្សែបម្រើ Paul Pogba ដែលជួយឲ្យបារាំងឈ្នះ World Cup នៅរុស្សីកាលពីពេលថ្មីៗនេះដល់ទៅ 200លានផោន ទើបព្រមឲ្យ Pogba ចាកចេញពីទឹកដី Old Trafford។

 

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះក្នុងមួយរយៈចុងក្រោយនេះមានការប៉ះទង្គិចជាមួយនឹងលោក Jose Mourinho យ៉ាងខ្លាំង រហូតធ្វើឲ្យគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះសម្រេចចិត្តថាគ្មានថ្ងៃ Pogba ក្លាយជាប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Manchester United ទៀតទេ។ ក្នុងជម្លោះរវាង Pogba និងលោក Mourinho នេះបានធ្វើឲ្យ Pogba ចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខ ឫក៏នៅក្នុងរដូវកាលក្រោយ។ ហើយ Pogba ចង់ចូលរួមជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ឫក៏វិលត្រលប់ទៅកាន់ក្លឹបសេះបង្កង់ Juventus វិញប៉ុន្ដែអ្វីដែលជាឧបសគ្គរារាំង Pogba ក្នុងការចាកចេញពីទឹកដី Old Trafford នោះគឺក្លឹបបិសាចក្រហម Manchester United ទាមទារតម្លៃខ្លួន Pogba ដល់ទៅ 200លានផោន។

បុត្រ

ប្រភព៖ Goal

Share This Post: