Mourinho ថា Pogba នឹងមិនបានធ្វើជាប្រធានក្រុមទៀតនោះទេ
- September 26, 2018
លោក Mourinho បានប្រាប់ទៅ Pogba ថាគេនឹងមិនឲ Pogba ធ្វើជាប្រធានក្រុមរបស់ Man United ទៀតទេដោយសារអាកប្បកិរិយារបស់គាត់ដែលបានរិះគន់ទំរង់លេងរបស់ក្លឹប។

លោក Mourinho បាននិយាយថា “ការពិតតែមួយគត់គឺថាខ្ញុំបានសម្រេចចិត្តថាគាត់នឹងមិនក្លាយជាប្រធានក្រុមទៀតទេប៉ុន្តែមិនមានបញ្ហាអ្វីទេ។ ខ្ញុំជាអ្នកចាត់ការខ្ញុំអាចធ្វើការសំរេចចិត្តទាំងនេះបាន”។

គាត់បានបន្ថែមនៅកាន់ Sky Sports ថា “វាមិនមានបញ្ហាអ្វីទាំងអស់វាគ្រាន់តែជាការសម្រេចចិត្តរបស់ខ្ញុំហើយមិនត្រូវចាំបាច់ពន្យល់នោះទេ”។ លោក Mourinho បាននិយាយចំៗក្រោយពីមានកំហុសមួយបង្ករឡើងដោយកីឡាករ Pogba បានធ្វើឲក្លឹប Wolves ទទួលបានពិន្ទុស្មើគ្នានៅលើទឹកដី Old Trafford កាលពីថ្ងៃសៅរ៍។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






