ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ប្រចាំឆ្នាំ 5G Asia People’s Choice Award ពី Operator CxO of the Year 

    BY Khmernote Media September 26, 2018
    ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ប្រចាំឆ្នាំ 5G Asia People’s Choice Award ពី Operator CxO of the Year 

    ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន (Ian Watson) បានជាប់ជ័យលាភីប្រចាំឆ្នាំជាផ្លូវការសំរាប់ Operator CxO of the Year  លើពានរង្វាន់ 5G Asia People’s Choice Award នៅឯ TechXLR8 Asia Awards។
    កម្មវិធីនេះត្រូវបានធ្វើឡើងនៅឯសន្និសីទ 5G Asia នៃប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី ១៩ កញ្ញា ដោយមានការឡើងធ្វើបទបង្ហាញក្រោមប្រធានបទ៖ «សែលកាតក្នុងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យា 5G»។
    ពានរង្វាន់នេះ ផ្តល់ជូនបុគ្គលឆ្នើមដែលបានខិតខំប្រឹងប្រែងក្នុងនាមជានាយកប្រតិបត្តិឈានមុខគេនៅទ្វីបអាស៊ី។

    ក្នុងការទទួលពានរង្វាន់នេះ លោក វ៉ាត់សុន បានថ្លែងថា៖ ពានរង្វាន់នេះមិនមែនសម្រាប់តែលោកម្នាក់នោះទេ ប៉ុន្តែសម្រាប់ក្រុមការងារសែលកាតទាំងមូល ដែលខិតខំកសាងបណ្តាញទិន្នន័យដែលរឹងមាំ និងមានគុណភាពនៅទ្វីបអាស៊ី ហើយទទួលបានការទទួលស្គាល់ពីមិត្តរួមអាជីព។
    លោកមានប្រសាសន៍ថា៖ ពានរង្វាន់នេះ ក៏បានផ្តល់នូវ កេរ្តិ៍ឈ្មោះដល់ប្រទេសកម្ពុជាថាជា ម្ចាស់ពានរង្វាន់ឆ្នើមនៅតំបន់អាស៊ី ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងភាពជឿនលឿន ព្រមទាំងចក្ខុវិស័យសម្រាប់អនាគត។
    លោកបន្តថា៖ « នេះ គឺជាកិត្តិយសដ៏អស្ចារ្យ និងបង្ហាញថាក្រុមហ៊ុន សែល​កាតនៃប្រទេសកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍ពីថ្នាក់តំបន់លើវិស័យនេះ»។

    «ខ្ញុំសូមថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អ្នកឧកញ៉ា គិត ម៉េង ក្នុងការជួយជ្រោមជ្រែង លើចក្ខុវិស័យរបស់ក្រុមហ៊ុន សែលកាត ក្នុងការវិវឌ្ឍប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលឿនជាងគេលើវិស័យសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»
    «អ្វីដែលពួកយើងកំពុងយកចិត្តទុកដាក់បច្ចុប្បន្ននេះ គឺការក្សារតំណែងជាអ្នកនាំមុខគេលើបច្ចេកវិទ្យា 5G ទាំងការអភិវឌ្ឍបណ្តាញ និងផ្តល់ទំនុកចិត្ត។ ហើយបន្តក្លាយជាជើងឯកសម្រាប់ការផ្លាស់ប្តូរ និង ធានាថាចក្ខុវិស័យ និងបណ្តាញរបស់យើងបន្តអភិវឌ្ឍនៅក្នុងប្រទសដែលមានវប្បធម៌សម្បូរបែបមួយនេះ។ »
    លោក វ៉ាត់សុនបានបង្ហាញពីសមិទ្ធិផលខាងក្រោមនេះ​  ៖ 

    ២០១៧៖
    ក្រុមហ៊ុន ​សែលកាត បានសម្រេចការតំឡើងបណ្តាញសេវា 4G នៅទូទាំង៣០០០តំបន់ គ្របដណ្តប់ទូទាំងប្រទេសបាន ៨៥ភាគរយ
    ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ពីស្ថាប័ន IDG ASEAN, Ookla និង OpenSignal

    ២០១៨៖
    ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ជាលើកទី២ ពីស្ថាប័ន Ookla និង OpenSignal
    ក្រុមហ៊ុន សែលកាត ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា លើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Value Index)
    ក្រុមហ៊ុន សែលកាត ដាក់ដំណើរការសេវា ធានាលើបណ្តាញសែលកាត (Cellcard Network Guarantee)
    លោកបន្ថែមថា ពានរង្វាន់ People’s Choice Award មកដល់ស្របពេលដែល ក្រុមហ៊ុនសែលកាត​ ​គ្រោង​នឹងតំឡើងការរៀបចំសាកល្បងបច្ចេកវិទ្យា 5G ដែលនឹងដាក់ដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី២ នៅឆ្នាំបន្ទាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay