កីឡា

Hazard ស៊ុត១គ្រាប់ទម្លាក់ Liverpool មុនប៉ះគ្នាម្តងទៀតនៅថ្ងៃសៅរ៍នេះ

BY
Khmernote Media
September 27, 2018

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក Eden Hazard បានរកគ្រាប់បាល់ឲ Chelsea នៅចុងម៉ោងដែលបានបញ្ចប់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ Liverpool នៅរដូវកាលនេះនិងឡើងទៅវគ្គឭជុំទី 4 នៃពានរង្វាន់ Carabao Cup។

ហង្សក្រហម Liverpool ដែលបានឈ្នះការប្រកួតទាំង 7 ប្រកួតនៅរដូវកាលនេះបាននាំមុខមុនតាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Daniel Sturridge នៅនាទីទី ៥៩ ប៉ុន្តែ Chelsea បានតាមស្មើនៅនាទីទី ៧៩ ដោយកីឡាករ Emerson និងបានវាយបកយកឈ្នះនៅចុងម៉ោងដោយកីឡាករ Eden Hazard។

ក្លឹបហង្សក្រហម Liverpool និងតោខៀវ Chelsea នឹងត្រូវប៉ះគ្នាម្តងទៀតនៅក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះវេលាម៉ោង ១១:៣០ យប់ខណៈដែលការប្រកួតនេះនៅធ្វើឡើងនៅទឹកដី Stamford Bridge វិញម្តង។ តើ Liverpool អាចសងសឹក Chelsea បានវិញទេនៅចុងសប្តាហ៍នេះ?

អត្ថបទ៖ ប៊ុនហួរ

Share This Post: