កំណត់ត្រាមិនចាញ់របស់ Bayern Munich ត្រូវបានរលាយនៅយប់មិញក្រោមថ្វីជើង Hertha Berlin
- September 29, 2018
ក្រុមម្ចាស់ជើងឯក Bundesliga ក្លឹប Bayern Munich បានចាញ់ជាលើកដំបូងក្នុងរដូវកាលនេះក្រោមថ្វីជើងក្លឹប Hertha Berlin។ កីឡាករ Vedad Ibisevic និង Ondrej Duda ជាអ្នករកគ្រាប់បាល់ទាំងពីរគ្រាប់ឲ Berlin ដែលគ្រាប់ទីពីរគឺជាការស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងល្អ។ ក្លឹប Bayern Munich បានធ្វើការស៊ុតជាច្រើនលើកប៉ុន្តែមិនចំគោលដៅនោះទេដោយបានស៊ុតសរុប ១៦ លើកចំគោលដៅតែ ៣លើកប៉ុណ្ណោះ។
Arjen Robben ត្រូវបានជំនួសនៅនាទី 51 ហើយខ្សែបម្រើស្លាបរបស់ហូឡង់ហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងការសំរេចចិត្តនេះទេ។ ក្រុម Bayern នឹងជួបជាមួយ Ajax ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនិងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Borussia Monchengladbach នៅក្នុងលីគ Bundesliga នៅថ្ងៃសៅរ៍ក្រោយ។




អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






