ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រៃវែង សម្រេចផ្អាកបណ្ដោះអាសន្ននៅផ្សារក្រុងព្រៃវែង ក្នុងសង្កាត់កំពង់លាវ រយៈពេល ១៤ថ្ងៃ

    BY Khmernote Media September 28, 2021
    រដ្ឋបាលខេត្តព្រៃវែង សម្រេចផ្អាកបណ្ដោះអាសន្ននៅផ្សារក្រុងព្រៃវែង ក្នុងសង្កាត់កំពង់លាវ រយៈពេល ១៤ថ្ងៃ

    ខេត្តព្រៃវែង៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្អាកបណ្តោះអាសន្ន ផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់មេត្តាជ្រាបថា កាលពេលថ្មីៗនេះ មានអាជីវករលក់ដូរក្នុងផ្សារក្រុងព្រៃវែងរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីមានអាការៈសង្ស័យ និងយកសំណាកធ្វើតេស្តរហ័ស(Rapid Test)។ បច្ចុប្បន្ន អាជ្ញាធរក្រុង និងសង្កាត់កំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ-១៩។

    ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់នូវការចម្លងនៃជំងកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការ ផ្អាកបណ្ដោះអាសន្នផ្សារក្រុងព្រៃវែង(ទាំងក្នុង និងក្រៅបរិវេណផ្សារ) ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

    រដ្ឋបាលខេត្តព្រៃវែង សូមអំពា​វនាវដល់ បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ ដែលធ្លាប់បានប្រាស្រ័យទាក់ទងទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងសូមប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ដើម្បីរកមេរោគកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែក និងត្រូវធ្វើវចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ និង៣ការពារ ” ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

    Share This Post: