កីឡា

Manchester United កំពុងសម្លឹងមើលគ្រូពីរនាក់ដើម្បីត្រៀមជំនួសដំណែងលោក Mourinho

BY
Khmernote Media
September 29, 2018

យោងតាមការចុះផ្សាយរបសសារពត៌មាន Le10sport បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United មានគោលដៅក្នុងការតាមប្រមាញ់កំពូលគ្រូបង្វឹកពីររូប ប្រសិនបើលោក Jose Mourinho ត្រូវបានបណ្ដេញចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបក្នុងពេលឆាប់ៗនេះ។

កាលពីពេលថ្មីៗនេះរឿងចំរូងចំរាស់មួយរវាងលោក Jose Mourinho និងខ្សែបម្រើ Paul Pogba បានកើតឡើង ជាពិសេសក្នុងប៉ះទង្គិចគ្នារវាងអ្នកទាំងពីរនៅក្នុងពេលហ្វឹកហាត់របស់ក្លឹបបិសាចក្រហម Manchester United បន្ទាប៉ពីក្លឹបបិសាចក្រហម Manchester United ត្រូវបានក្លឹប Derby County ទម្លាក់ចេញពីការប្រកួតពានរង្វាន់ EFL Cup កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីក្លឹបបិសាចក្រហម Manchester United ធ្លាក់ចេញពីការប្រកួតពានរង្វាន់ EFL Cup លោក Jose Mourinho បានប្រកាសដោយជំហររឹងមាំថានឹងមិនឲ្យខ្សែបម្រើ Paul Pogba ធ្វើជាប្រធានក្រុមរបស់ក្លឹបទៀតទេ។ ដោយសារតែហេតុនេះធ្វើឲ្យខ្សែបម្រើសញ្ជាតិបារាំងដែលជាអ្នកជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup នៅរុស្សីនោះ មានបំណងចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខ ឫក៏ពេលបញ្ចប់រដូវកាលនេះ។

ក្នុងមួយរយៈចុងក្រោយនេះក្លឹបបិសាចក្រហម Manchester United បានធ្លាក់ទំរង់លេងយ៉ាងខ្លាំង ធ្វើឲ្យក្លឹបយក្សរបស់អង់គ្លេសមួយនេះកំពុងពិចារណាដំណែងរបស់លោក Jose Mourinho។ ពេលក្លឹបយក្សរបស់ទីក្រុង Manchester មួយនេះកំពុងតាមប្រមាញ់កំពូលគ្រូបង្វឹកពីររូបមានដូចជាលោក Zinedine Zidane និងគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottemham Hotspur លោក Mauricio Pochettino ដែលអ្នកទាំងពីរនេះគឺជាបេក្ខភាពកំពូលរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងការត្រៀមជំនួសដំណែងលោក Jose Mourinho។

បុត្រ

ប្រភព៖ Goal

Share This Post: