ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំកូរ៉េខាងជើងប្រើប្រាស់លិខិតឆ្លងដែនប្រេស៊ីល ដើម្បីសុំទិដ្ឋការទៅបណ្តាប្រទេសនៅតំបន់អឺរ៉ុប

    BY Khmernote Media March 1, 2018
    មេដឹកនាំកូរ៉េខាងជើងប្រើប្រាស់លិខិតឆ្លងដែនប្រេស៊ីល ដើម្បីសុំទិដ្ឋការទៅបណ្តាប្រទេសនៅតំបន់អឺរ៉ុប

    បើយោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា មានមន្ត្រីសន្តិសុខជាន់ខ្ពស់អឺរ៉ុបខាងលិចចំនួន៥នាក់បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោ​ក គីម ជុងអ៊ុន និងឪពុករបស់លោក គឺលោក គីម ជុងអ៊ីល សុទ្ធតែបានប្រើប្រាស់លិខិតឆ្លងដែនប្រេស៊ីលដើម្បីធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបកាលពីអំឡុងឆ្នាំ១៩៩០។

    តាមរយៈរូបថតដែលគេទទួលបានបង្ហាញថា លោ​ក គីម ជុងអ៊ុន បានប្រើប្រាស់លិខិតឆ្លងដែន ដែលមានឈ្មោះថា Josef Pwag ជនជាតិប្រេស៊ីក កើតនៅឆ្នាំ ១៩៨៣។ ហើយលោក គីម ជុងអ៊ីល វិញបានប្រើប្រាស់លិខិតឆ្លងដែន ដែលមានឈ្មោះថា Ijong Tchoi កើតនៅឆ្នាំ ១៩៤១។ ហើយលិខិតឆ្លងដែនទាំងពីរនេះ បានបង្ហាញពួកគាត់បានកើតនៅក្នុងទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល។

    សេចក្តីរាយការណ៍បន្ថែមទៀតបានឲ្យដឹងដែរថា លោក គីម ជុងអ៊ុន ដែលធ្លាប់បានទៅសិក្សានៅតាមបណ្តាប្រទេសផ្សេងៗដូចជាប្រទេសជប៉ុននោះ​ សុទ្ធតែបានបន្លំប្រើឈ្មោះជាកូនប្រុសរបស់អ្នកបើកបរឲ្យឯកអគ្គរដ្ឋទូត។ ការលាក់បាំង និងបន្លំនេះ ត្រូវបានគេមើលឃើញថា ព្រោះតែកូរ៉េខាងជើងមិនចង់ឲ្យគេដឹងពីអត្តសញ្ញាណពិតប្រាកដរ​បស់អនាគតមេដឹងនាំកូរ៉េខាងជើងរូបនេះ ព្រោះខ្លាចក្រែងមានបញ្ហាផ្សេងៗ៕

    ភក្តី

    ប្រភព៖channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay