ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta
BY Khmernote Media
September 30, 2021
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ដោយរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក ជាបណ្ដោះអាសន្ន រយៈពេល ០២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបានបិទ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការជូនដំណឹងសារជាថ្មី ៕

