ឡាបត្រីទីឡាព្យ៉ា រសជាតិឆ្ងាញ់ប្លែកពីឡាបសាច់ផ្សេងៗ វិធីធ្វើមិនស៊ាំញ៉ាំឡើយ
សួស្តីអ្នកទាំងអស់គ្នា ធ្លាប់តែទទួលទានឡាបសាច់ជ្រូកឡាបសាច់គោ តោះថ្ងៃនេះយើងមានរូបមន្តឡាបត្រីទីឡាព្យ៉ាមកផ្ញើ តោះចង់ដឹងថាខុសប្លែកពីគេបែបណាតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
+ ត្រីទីឡាព្យ៉ាភ្លាសយកតែសាច់ ១ក្បាល
+ ម្ស៉ៅសម្រាប់បំពងស្រួយ 1/2 ចានចង្កឹះ
+ អំបិលម៉ត់សម្រាប់លាងត្រី ១ស្លាបព្រាបាយ
+ ប្រេងសម្រាប់បំពងត្រី 1/2 លីត្រ
+ ម្ស៉ៅស៊ុបខ្នររសជាតិឡាប ៣០ក្រាម
+ ជីបារាំងហាន់ល្អិត ២ស្លាបព្រាបាយ
+ ស្លឹកខ្ទឹមហាន់ល្អិត ១ស្លាបព្រាបាយ
+ ខ្ទឹមក្រហមហាន់ល្អិតស្តើងៗ ២ស្លាបព្រាបាយឮ
+ ជីអង្កាម 1/4 ចានចង្កឹះ
+ ម្ទេសក្រៀម បំពងស្រួយ ៤គ្រាប់
+ ទឹកត្រី ក្រូចឆ្មា ស្ករស ម្ទេសហុយ ផ្សំរសជាតិតាមចំណូលចិត្ត
*វិធីធ្វើ
យកសាច់ត្រីទីឡាព្យ៉ាមកលាងជាមួយអំបិលអោយស្អាតល្អ រួចស្រង់ឡើងអោយស្រស់ទឹក បន្ទាប់មកយកសាច់ត្រីទីឡាព្យ៉ាមកហាន់ជាដុំល្មមញាំ រួចយកទៅជ្រលក់ជាមួយម្ស៉ោបំពងស្រួយ រួចយកទៅបំពងអោយលឿងនិងឆ្អិនល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់។ ក្រោយមកយកមកផ្សំគ្រឿងឡាប ដោយយកម្ស៉ៅស៊ុបខ្នររសជាតិឡាប ស្លឹកខ្ទឹម ជីបារាំង ខ្ទឹមក្រហម ផ្សំរសជាតិដោយ ស្ករស ទឹកត្រី ក្រូចឆ្មា ម្ទេសហុយ ភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់សាច់ត្រីដែលយើងបានបំពងឆ្អិនមកលាយក្រឡុកអោយចូលគ្នា ដួសដាក់ចានជាការស្រេច។





