ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប សម្រេចបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងសេ្កន QR Code ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប

    BY Khmernote Media September 30, 2021
    រដ្ឋបាលខេត្តសៀមរាប សម្រេចបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងសេ្កន QR Code ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងសេ្កន QR Code “ទប់ស្កាត់កូវីដ-១៩” ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប។

    ដោយរដ្ឋបាលខេត្តសៀមរាប ជម្រាបជូនថា រដ្ឋបាលខេត្ត បញ្ចប់ទីតាំងត្រួតពិនិត្តសុខភាពបឋម ដើម្បីស្រង់ព័ត៌មាន និងស្កេន QR Code “ទប់ស្កាត់កូវីដ-១៩” នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន ៣ទីតាំង រួមមាន៖ ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ ព្រំប្រទល់ស្រុកក្រឡាញ់ ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។

    អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តរ លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូនដំណើរ សមាគមន៍ដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ និងសាធារណជនទូទៅ មេត្តាជ្រាមជាព័ត៌មាន ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post: