ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

ភីហ្សានំបុ័ងបន្ទះហូមម៉េត អ្នកចូលចិត្តភីហ្សាដឹងតែត្រូវចិត្តតែម្ដង សំខាន់មិនចំណាយពេលច្រើន ឯគ្រឿងផ្សំងាយៗ

BY Khmernote Media September 30, 2021
ភីហ្សានំបុ័ងបន្ទះហូមម៉េត អ្នកចូលចិត្តភីហ្សាដឹងតែត្រូវចិត្តតែម្ដង សំខាន់មិនចំណាយពេលច្រើន ឯគ្រឿងផ្សំងាយៗ

សួស្តីបងប្អូនទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទាន ភីហ្សា ជាការពិតណាស់ភីហ្សាយើងអាចច្នៃបានច្រើនរបៀប ថ្ងៃនេះដែរយើងមានរូបមន្ត ភីហ្សានំបុ័ងបន្ទះ មកចែកជូន ធានាក្មេងច្បាស់ជាចូលចិត្តឆ្ងាញ់មិនចាញ់ហាងទេ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

+ បន្ទះនំបុ័ង ៣បន្ទះ
+ ពងមាន់ ៣គ្រាប់
+ ហេម ២បន្ទះ
+ បង្គា ៥ក្បាល
+ ពោតលឿង ការ៉ុត និងសណ្តែកតាមចំណូលចិត្ត
+ ទឹកប៉េងប៉ោះ ៣ស្លាបព្រាបាយ
+ ឈីស ១ចានចង្កឹះ

*វិធីធ្វើ

+ ជាដំបូងយើងកាត់នំបុ័ងជាដុំតូចៗ រួចគោះពងមាន់និងហ្វឹកពងមាន់អោយចូលគ្នាល្អ រោយដោយអំបិលបន្តិច រួចហ្វឹកពងមាន់អោយចូលគ្នាល្អ រួចចាក់នំបុ័ងដែលហាន់រួចចូលទៅក្នុងចានពងមាន់ លាយច្របល់អោយចូលគ្នា
+ ស្រុះបង្គា និង ហេមអោយឆ្អិនល្អ
+ ចាក់ប្រេងឆាចូលក្នុងខ្ទះ រងចាំអោយខ្ទះក្តៅ រួចចាក់នំបុ័ងដែលយើងបានច្របល់ជាមួយនិងពងមាន់ចូលទៅ វាសអោយរាយពេញខ្ទះ ហាមសង្កត់
+ រួចលាបទឹកប៉េងប៉ោះ អោយសប់ពីលើនំបុ័ង រោយដោយឈីស រួចបន្តរោយពីលើដោយបង្គានិងហេមស្រុះរួចពីលើ តាមដោយបន្លែ និងឈីសម្តងទៀត រួចបិតគម្របអប់លើខ្ទះប្រើភ្លើងតិចៗអប់រយះពេល ៥នាទី ដួសដាក់ចានជាការស្រេច។

Share This Post: