ព័ត៌មានជាតិ
BREAKING NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប
BY Khmernote Media
September 30, 2021
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧ មានដូចខាងក្រោម៖

ទី១៖ លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ
ទី២៖ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់
ទី៣៖ លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង
ទី៤៖ លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី
ទី៥៖ លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី
ទី៦៖ លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត
ទី៧៖ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង
ទី៨៖ លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
