រៀនធ្វើម្ហូប
[ទំព័រម្ហូប] គុយទាវកាត់ស្នូលបង្គាពិសេស ងាយៗមិនពិបាក ឱ្យតែធ្វើតាមរូបមន្តនេះ សំខាន់រសជាតិឆ្ងាញ់ប្លែកទៀតផង
BY Khmernote Media
October 1, 2021
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត គុយទាវកាត់ស្នូលបង្គាពិសេសមកចែកជូនបងប្អូនអាចសាកធ្វើញ៉ាំនៅតាមផ្ទះបានដោយងាយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
+ បង្គាស ១០ក្បាល
+ សាឡាត់ ៣០ក្រាម
+ ជីនាងវង ២០ក្រាម
+ ជីអង្កាម ២០ក្រាម
+ ការ៉ុតឈូសជាសរសៃៗ ៣០ក្រាម
+ ត្រសក់កាត់ជាវែងល្មម ៣០ក្រាម
+ គុយទាវកាត់ ៤បន្ទះ
+ ទឹកជ្រលក់មាន់ ៥០ក្រាម
*វិធីធ្វើ
+ ដាំទឹកអោយពុះរួចស្រុះបង្គាអោយឆ្អិនល្អ រួចយកបន្ទះគុយទាវកាត់មកកាត់ជាបួនជ្រុង
+ ក្រោយមកទៀតយើងយកបន្ទះគុយទាវកាត់ដែលបានកាត់រួចមកខ្ចប់បន្លៃសាឡាត់ ជីនាងវង ជីអង្កាម ការ៉ុត ត្រសក់ បង្គា ពីលើ រួចធ្វើការខ្ចប់គុយទាវ អោយមានផ្នែកកន្ទុយបង្គាចេញក្រៅ
+ រៀបចំគុយទាវកាត់ដែលយើងបានខ្ចប់រួចដាក់ចាន ជ្រលក់ជាមួយទឹកជ្រលក់មាន់ជាការស្រេច។
