កីឡា

Bentancur និយាយថា៖ Champion League គ្មាន Ronaldo ពួកយើងនៅតែអាចដោះស្រាយបាន

BY
Khmernote Media
October 1, 2018

ខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Bentancur និយាយថា៖ ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករដ៏សំខាន់សម្រាប់ Juventus ប៉ុន្ដែអវត្តមានរបស់ Ronaldo នៅ Champion League សប្ដាហ៍នេះពួកយើងនៅតែអាចដោះស្រាយបាន។

នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League សប្ដាហ៍នេះខ្សែប្រយុទ្ធ Cristiano Ronaldo នឹងអវត្តមាននៅក្នុងជំនួបរវាងក្លឹបសេះបង្កង់ Juventus ជាមួយនឹងក្លឹប Young Boys នៅក្នុងថ្ងៃអង្គារនេះ ដោយសារតែកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះទទួលបានកាតក្រហមកាលពីប្រកួត Juventus ជាមួយនឹង Valencia។

ខ្សែបម្រើរបស់ Juventus កីឡាករ Bentancur លើកឡើងថាទោះបីជាពួកគេបាត់បង់ Juventus ដែលជាកីឡាករដ៏សំខាន់របស់ក្លឹបមែនក្នុងថ្ងៃអង្គារនេះ ប៉ុន្ដែពួកគេជឿជាក់ពួកគេអាចដោះស្រាយបញ្ហានេះបានក្រោមការដឹកនាំរបស់លោក Massimiliano Allegri ទោះបីជាគ្មាន Ronaldo ក៏ដោយ។ កីឡាករ Bentancur ជឿជាក់ថាលោក Massimiliano Allegri នឹងដាក់ខ្សែប្រយុទ្ធ Paulo Dybala និង Mario Mandzukic នៅលេងតំបន់ប្រយុទ្ធ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានខ្សៃបម្រើសញ្ជាតិអ៊ុយរូហ្គាយរូបនេះបាននិយាយថា៖ នៅថ្ងៃអង្គារនេះពួកយើងចង់ឈ្នះ Young Boys ព្រោះការឈ្នះលើកនេះអាចធ្វើឲ្យយើងមានសង្ឃឹមខ្ពស់ក្នុងការបន្ដទៅវគ្គបន្ទាប់។ នៅក្នុងប្រកួតខាងមុខនេះគ្មានវត្តមានកីឡាករសំខាន់របស់ពួកយើងឡើយ (Ronaldo) ប៉ុន្ដែពួកយើងនៅតែរឹងមាំហើយនិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ 

បុត្រ

ប្រភព៖ Goal

Share This Post: