ព័ត៌មានជាតិ
ចូលខែថ្មី! តម្លៃប្រេងសាំងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃនេះ រហូតដល់ពាក់កណ្ដាលខែតុលា
BY Khmernote Media
October 1, 2021
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦៥០រៀលក្នុងមួយលីត្រ ៕


ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប