ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ឡាបប្រហិត មីនុយថ្មីពី Food Mention ផ្ញើជូនអ្នកនិយមញ៉ាំប្រហិត អាចសាកធ្វើបាន ធានាថាប្លែកជាប់ចិត្ត

BY Liny Chan October 1, 2021
[ទំព័រម្ហូប] ឡាបប្រហិត មីនុយថ្មីពី Food Mention ផ្ញើជូនអ្នកនិយមញ៉ាំប្រហិត អាចសាកធ្វើបាន ធានាថាប្លែកជាប់ចិត្ត

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះយើងមានរូបមន្តឡាបប្រហិតមកចែកជូន ដោយថ្ងៃនេះយើងនិងប្រើប្រហិតចំរុះតែម្តង តោះចង់ដឹងថាមានរសជាតិនិងវិធីធ្វើបែបណានោះយើងមកមើលទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ប្រហិតមាន់ ១២៥ក្រាម
  2. ប្រហិតត្រី​១០០ក្រាម
  3. ប្រហិតសាច់ជ្រូក ១០០ក្រាម
  4. ទឹកស្ករ ៤០មីលីលីត្រ
  5. ទឹកត្រី ៣ស្លាបព្រាបាយ
  6. ម្ទេសហុយ ២ស្លាបព្រាបាយ
  7. ទឹកក្រូចឆ្មា ៥ស្លាបព្រាបាយ
  8. ខ្ទឹមក្រហម ហាន់ល្អិត 1/4ចានចង្កឹះ
  9. អង្ករលីង ៤ស្លាបព្រាបាយ
  10. ស្លឹកខ្ទឹមហាន់ល្អិត 1/4ចានចង្កឹះ
  11. ជីអង្កាម 1/2ចានចង្កឹះ
  12. ប្រេងឆា ៣ស្លាបព្រាបាយ
  13. ម្ទេសក្រៀម 1/4ចានចង្កឹះ

*វិធីធ្វើ

  • យកប្រហិតទាំងអស់លាងទឹកអោយស្អាត និងដាក់ចូលទៅកម្តៅក្នុងម៉ាស៊ីនកម្តៅដោយប្រើភ្លើង៨០០វ៉ាត់ រយះពេល២នាទី
  • ក្រោយមកទៀតចាក់ម្ទេសក្រៀមមកលាយជាមួយនិងប្រេងឆា រួចនាំចូលទៅក្នុងម៉ាស៊ីនកម្តៅដោយប្រើភ្លើង ៨០០វ៉ាត់ រយះពេល ៣០វិនាទី រួចដួសម្រេចចេញពីប្រេងឆា​ ផ្សំរសជាតិដោយ ទឹកស្ករ ម្ទេសហុយ ទឹកក្រូចឆ្មា លាយអោយចូលគ្នា រួចដាក់ប្រហិតដែលយើងបានកម្តៅមុននេះចូលទៅ លាយអោយចូលគ្នាល្អ រួចដាក់ខ្ទឹមក្រហម អង្ករលីង ជីអង្កាម ស្លឹកខ្ទឹម លាយអោយចូលគ្នា ដួសដាក់ចានជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay