ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] នំអាកោត្នោត នំដ៏ពេញនិយមនៅស្រុកខ្មែរ និងមានតាំងពីជំនាន់តាយាយ តែលែងពិបាកដើររកទិញទៀតហើយ គឺអាចធ្វើញ៉ាំខ្លួនឯងបានតាមរូបមន្តនេះ

BY Liny Chan October 1, 2021
[ទំព័រម្ហូប] នំអាកោត្នោត នំដ៏ពេញនិយមនៅស្រុកខ្មែរ និងមានតាំងពីជំនាន់តាយាយ តែលែងពិបាកដើររកទិញទៀតហើយ គឺអាចធ្វើញ៉ាំខ្លួនឯងបានតាមរូបមន្តនេះ

សួស្តីអ្នកទាំងអស់គ្នា​ ថ្ងៃនេះដែរយើងមានរូបមន្តនិងវិធីធ្វើនំត្នោត មកចែកជូន ពិបាករកទិញណាស់មែនទេ ទិញញាំហើយរសជាតិអត់ឆ្ងាញ់ទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ម្ស៉ៅ​ខ្សាយ ៥០០ក្រាម
  2. មេនំត្នោត ១៥០ក្រាម
  3. អំបិល ១ស្លាបព្រាកាហ្វេ
  4. ស្ករត្នោត ៤៥០ក្រាម
  5. ម្ស៉ៅឡើង ១ស្លាបព្រាបាយ
  6. ក្បាលខ្ទិះ ១ប្រអប់ធំ
  7. សាច់ដូងកោសជាសរសៃសម្រាប់រោយពីលើនំ

*វិធីធ្វើ

  • ចាក់ម្ស៉ៅខ្សាយ អំបិល លាយអោយចូលគ្នា រួចចាក់ក្បាលខ្ទិះម្តងបន្តិចៗ បន្តការលាយច្របាច់ម្ស៉ៅ រឿយៗរហូតទាល់តែក្លាយជាសាច់តែមួយ កុំអោយជ្រាយ  រួចដាក់មេត្នោតចូលទៅលាយអោយចូលគ្នាក្លាយជាសាច់តែមួយ នៅពេលដែលម្ស៉ៅស្ងួតអាចថែមក្បាលខ្ទីះម្តងបន្តិចចូលទៅអោយក្លាយជាសាច់តែមួយ រួចដាក់ស្ករត្នោតចូលទៅលាយចូលគ្នា​រហូតទាល់តែស្កររលាយល្អ បន្តការដាក់ក្បាលខ្ទិះរឿយៗ រួចផ្អាប់ទុករយះពេល១ម៉ោង រួចដួសដាក់ពុម្ព រោយដោយសាច់ដូងកោសរួច រួចយកទៅចំហុយរយះពេល ២០ទៅ២៥នាទី រួចស្រង់ឡើងដាក់ចានរួចរាល់សម្រាប់ទទួលទាន

 

Share This Post:
MPO4D jitutoto mpo4d Mpoplay