រៀនធ្វើម្ហូប
[ទំព័រម្ហូប] សាច់គោប្រឡាក់ទឹកត្រីរូបមន្តពិសេស សាច់គោនៅទន់ ញ៉ាំជាមួយស្រាក្រហមដឹងតែអ៊ែម
BY Liny Chan
October 2, 2021
សួស្តីអ្នកទាំងអស់គ្នា សម្រាប់បងប្អូនដែលចូលចិត្តទទួលទានសាច់គោប្រឡាក់ ថ្ងៃនេះដែរយើងមានរូបមន្តសាច់គោប្រឡាក់ទឹកត្រីម្រេចមកផ្ញើ វិធីធ្វើងាយៗសាច់នៅទន់ឈ្ងុយទឹកត្រីម្រេចខ្លាំង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- សាច់គោហាន់បន្ទះល្មម ១គីឡូ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្រេចម៉ត់ ៣ស្លាបព្រាកាហ្វេ
- ប្រេងសម្រាប់ចៀន
*វិធីធ្វើ
- យកបន្ទះសាច់គោមកដាក់ចូលក្នុងចាន រួចដាក់ម្រេចនិងទឹកត្រីចូលទៅលាយចូលគ្នាអោយសប់ល្អ រួចផ្អាប់ទុករយះពេល៥នាទី
- ក្រោយមកចាក់ប្រេងឆាចូលកក្នុងខ្ទះរងចាំអោយប្រេងក្តៅ រួចយកបន្ទះសាច់គោចូលទៅចៀន អោយលឿងក្រហមល្អ ទាំងសងខាង រួចស្រង់ឡើង មកហាន់ជាចំនិតល្មមតាមចំណូលចិត្ត។


