រៀនធ្វើម្ហូប
[ទំព័រម្ហូប] បុកក្រអៅឈូកបង្គាស្រស់ ស្រដៀងនឹងបុកល្ហុងដែរ តែរសជាតិឆ្ងាញ់ប្លែកចាប់មាត់ជីបៗ
BY Liny Chan
October 2, 2021
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត អាហារដ៏ពេញនិយមរបស់ប្រជាជនថៃនាពេលនេះ នោះគឺ បុកក្រអៅឈូកបង្គាស្រស់ មកចែកជូន គ្រាន់តែលឺឈ្មោះអេដមិនក៏ឃ្លានទៅហើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ក្រអៅឈូកកោសរួច ១ដុំ
- បង្គាស្រស់ ២០ក្បាល
- ត្រប់ស្រួយ ១០ផ្លែ
- ប៉េងប៉ោះតូច ៦ផ្លែ
- ជីបារាំង ១០ដើម
- ក្រូចឆ្មា ៤ផ្លែ
- ទឹកប្រហុកថៃ ២វែក
- កាពិ ១ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ម្ទេសក្រៀម ១៥គ្រាប់
- ខ្ទឹមស ៦គ្រាប់
*វិធីធ្វើ
- ជាដំបូងយើងហាន់ក្រអៅឈូកជាកង់ៗល្មមញាំ រួចយកទៅលាងទឹកអោយស្អាត រួចទុកមួយអន្លើរ
- យកខ្ទឹមសម្ទេសក្រៀមបុកចូលគ្នាអោយម៉ត់ ក្រោយមកដាក់ប៉េងប៉ោះ ត្រប់ស្រួយ និងជីបារាំងចូលទៅ បុកថ្មមៗអោយបែកតិចៗ រួច ផ្សំរសជាតិដោយ កាពិ ទឹកប្រហុកថៃ ស្ករត្នោត និងក្រូចឆ្មា លាយច្របល់អោយចូលគ្នា ក្រោយមកដាក់់បង្គាស្រស់ដែលយើងបានបកសំបកនិងលាងទឹកស្អាតរួចចូលទៅ កូរលាយច្របល់អោយចូលគ្នា និង ដាក់ក្រអៅឈូកដែលហាន់រួចចូលទៅលាយអោយចូលគ្នាម្តងទៀត រួចដួសដាក់ចានជាការស្រេច។


