ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ឆ្អឹងជំនីជ្រូកខ្ចីអាំងកូកា ញ៉ាំជាមួយបាយក៏ត្រូវ ធ្វើជាគ្រឿងក្លែមក៏រឹតតែអ៊ែម

BY Liny Chan October 2, 2021
[ទំព័រម្ហូប] ឆ្អឹងជំនីជ្រូកខ្ចីអាំងកូកា ញ៉ាំជាមួយបាយក៏ត្រូវ ធ្វើជាគ្រឿងក្លែមក៏រឹតតែអ៊ែម

សួស្តីអ្នកទាំងអស់គ្នា ធ្លាប់តែទទួលទាន មាន់ដុតកូកាមែនទេ ថ្ងៃនេះដែរយើងមានរូបមន្ត និងមុខម្ហូបថ្មីចែស មកចែកជូនតែម្តងនោះគឺ ឆ្អឹងជំនីជ្រូកខ្ចីអាំងកូកា រសជាតិពិសេសមែនបងប្អូន តោះកុំអោយខាតពេលយូរយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ឆ្អឺងជំនីជ្រូកខ្ចី ៥០០ក្រាម
  2. ទឹកស៊ីអ៉ីវសៀងថៃ ១ចានតូច
  3. ម្រេចស ១ស្លាបព្រាកាហ្វេ
  4. គ្រាប់ជីវ៉ាន់ស៊ុយថៃ ១ស្លាបព្រាកាហ្វេ
  5. កូកា ១ដបតូច

*វិធីធ្វើ

  • យកឆ្អឹងជំនីជ្រូកខ្ចីមលាយជាមួយនិង ម្រេចស ទឹកស៊ីអ៊ីវសៀង គ្រាប់ជីវ៉ាន់សុយថៃ លាយអោយចូលគ្នាល្អ រួចចាក់ទឹកកូការចូលទៅ លាយអោយចូលគ្នា ផ្អាប់ទុកក្នុងទូទឹកកករយះពេល ៤៥ទៅ៦០នាទី រួចយកឆ្អឹងជំនីជ្រូកខ្ចីទៅអុាំងអោយឆ្អិនល្អ រឺចង់យកទៅចៀនក៏បាន ប្រសិនបើបងប្អូនចង់ចៀនជាមួយនិងម៉ាស៊ីនចៀនសំងួតដោយប្រើភ្លើង ១៧០អង្សារសេ រយះពេល ១៥នាទី ជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay