ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] បន្លែខ្ចប់ត្រីអាំងពិសេស អាចធ្វើញ៉ាំជុំគ្រួសារថ្ងៃចុងសប្ដាហ៍ ឬ ធ្វើជាមីនុយថ្មីក្នុងហាងក៏បានធានាថាឆ្ងាញ់ប្លែកមាត់

BY Liny Chan October 2, 2021
[ទំព័រម្ហូប] បន្លែខ្ចប់ត្រីអាំងពិសេស អាចធ្វើញ៉ាំជុំគ្រួសារថ្ងៃចុងសប្ដាហ៍ ឬ ធ្វើជាមីនុយថ្មីក្នុងហាងក៏បានធានាថាឆ្ងាញ់ប្លែកមាត់

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បន្លែខ្ចប់ត្រីអាំងមកចែកជូន ធានាថាឆ្ងាញ់ប្លែកមាត់ជាមិនខាន ហើយថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពទៀតផង រឺបងប្អូនអាចសាកធ្វើលក់ក៏បាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ត្រីឡាបយ៉ា ២ក្បាល
  2. អំបិលគ្រួស ២៥០ក្រាម
  3. គល់ស្លឹកគ្រៃ ៤ដើម
  4. ស្លឹកតើយ ៦សន្លឹក

*គ្រឿងផ្សំទឹកជ្រលក់ប្រហុកពិសេស

  1. ខ្ទឹមក្រហម ១០០ក្រាម
  2. ខ្ទឹមស ៥០ក្រាម
  3. ម្ទេសស្រស់ ៣០ក្រាម
  4. ប៉េងប៉ោះ ៣ផ្លែ
  5. ជីវ៉ាន់សុយហាន់ល្អិត ១ដើម
  6. ស្លឹកខ្ទឹមហាន់ខ្ទឹមហាន់ល្អិត ១ដើម
  7. ជីបារាំងហាន់ល្អិត ១ដើម
  8. ក្រូចឆ្មា ១ផ្លែ
  9. ទឹកប្រហុកថៃ តាមចំណូលចិត្ត

*វិធីធ្វើ

  • ជាដំបូង យើងលាងសម្អាតត្រីអោយស្អាត និងធ្វើត្រីអោយស្អាតផងដែរ រួចញាត់ស្លឹកតើយ គល់ស្លឹកគ្រៃ ចូលទៅផ្នែកពោះត្រី ដើម្បីអោយមានក្លិនឈ្ងុយ ក្រោយមកយកអំបិលគ្រោះមកលាបអោយសប់ពីលើត្រីរបស់យើង រួចយកទៅអុាំងអោយឆ្អិនល្អ
  • តោះយើងងាកមកធ្វើទឹកជ្រលក់ប្រហុកទាំងអស់គ្នា ដោយយកម្ទេសស្រស់ ប៉េងប៉ោះ ខ្ទឹមស ខ្ទឹមក្រហម លីងលើខ្ទះអោយឈ្ងុយនិងឆ្អីនល្អ រួចយកទៅបុកអោយម៉ត់ រឺកិនក៏បាន ផ្សំរសជាតិដោយ ទឹកប្រហុកថៃ ទឹកក្រូចឆ្មា រួចថែមជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ជីបារាំង លាយអោយចូលគ្នា ភ្លក់រសជាតិតាមចំណូលចិត្ត

Tip ចំពោះរសជាតិនៃទឹកជ្រលក់ប្រហុករបស់យើងបងប្អូនអាចថែមថយរសជាតិតាមចំណូលចិត្ត

  • យកត្រីអាំងរួចមករៀបចំដាក់ថា អមដោយបន្លែអន្លក់តាមចំណូលចិត្ត ទទួលទានជាមួយទឹកប្រហុករបស់យើងជាការស្រេច។

 

Share This Post:
MPO4D jitutoto mpo4d Mpoplay