ព័ត៌មានជាតិ
មន្រ្តីជំនាញ រកឃើញទំនិញផុតកំណត់ប្រើប្រាស់ជាង ១៧០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៤១លីត្រទៀត
BY Khmernote Media
October 2, 2021
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ និងខេត្តព្រះសីហនុ នៅតែបន្តចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងខេត្តតាកែវ និងខេត្តព្រះសីហនុមុននឹងឱកាសបុណ្យភ្ជុំបិណ្ឌខិតមកដល់ ដើម្បីការពារនូវសុខុមាលភាពដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យមន្ត្រីស៊ើបអង្កេត ក.ប.ប. បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៧០.៩៩គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ៤១លីត្រក្នុងស្រុកគិរីវង់ និងក្រុងព្រះសីហនុ និងបានចាត់ការតាមនីតិវិធីនៃច្បាប់ផងដែរ ៕













ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF