ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ពីឆ្នាំនេះទៅ សង្ក្រាន្តឆ្នាំថ្មីនៅប្រទេសថៃនឹងឡើងដល់រយៈពេល៥ថ្ងៃ

    BY Khmernote Media February 28, 2018
    ចាប់ពីឆ្នាំនេះទៅ សង្ក្រាន្តឆ្នាំថ្មីនៅប្រទេសថៃនឹងឡើងដល់រយៈពេល៥ថ្ងៃ

    ថៃ៖ កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ម្សិលមិញនេះ រដ្ឋាភិបាលថៃបានអនុម័តបន្ថែមរយៈពេលថ្ងៃបុណ្យសង្គ្រាន្តចូលឆ្នាំថ្មីរបស់ខ្លួន ដែលចាប់ពីឆ្នាំនេះទៅនឹងមានរយៈពេល៥ថ្ងៃ គឺនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខណៈឆ្នាំមុនៗមានត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ លោក Col Athisith Chainuvati អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឲ្យដឹងថា ការបន្ថែមរយៈពេលនេះនឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍។ លោកបានបន្ថែមទៀតថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់ អូចា ក៏បានស្នើរដល់សហគ្រាស និងក្រុមហ៊ុនផ្សេងៗ ឲ្យបន្ថែមថ្ងៃឈប់សម្រាកដល់បុគ្គលិកឲ្យបានយូរ ដើម្បីផ្តល់ភាពងាយស្រួលដល់បុគ្គលិកផ្សេង ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំគ្រួសារនារដូវចូលឆ្នាំថ្មីនេះ៕

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay