ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត Visto មួយគ្រឿងកំពុងតែបើកសុខៗ ស្រាប់តែឆ្លងភ្លើង ឆាបឆេះអស់សល់តែគ្រោងឆ្អឹង

    BY Khmernote Media October 4, 2021
    រថយន្ត Visto មួយគ្រឿងកំពុងតែបើកសុខៗ ស្រាប់តែឆ្លងភ្លើង ឆាបឆេះអស់សល់តែគ្រោងឆ្អឹង

    រាជធានីភ្នំពេញ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ១២និង០០​ នាទីថ្ងៃត្រង់ ថ្ងៃច័ន្ទ ១៣រោច ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅចំណុចមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។

    -​ ម្ចាសទីតាំងឈ្មោះ: ​សុខ ជឿន​ ភេទ​ ប្រុស​ អាយុ​ ៤៣​ ឆ្នាំ
    -​ មុខរបរ​: យោធា​ ។
    -​ ប្រភេទ :​ រថយន្តមួយគ្រឿង ម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២J-៤៩១៧
    -​ ខូចខាតសំភារះ: ឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង ម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២J-៤៩១៧ និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

    + មូលហេតុៈ​ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ ។
    -​ ស្លាប់​មនុស្ស​ :​ គ្មាន ។
    -​ របួស​មនុស្ស​: គ្មាន ។
    -​ ប្រេីប្រាស់រថយន្តរបស់ការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន ០៣​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១​ រថយន្ត​​ ស្មេីរនឹង​ ០៤ម៉ែត្រគូប​ ​។
    ​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១២និង២៥​ នាទីថ្ងៃត្រង់​ នាថ្ងៃខែឆ្នាំដដែល​ ។

    Share This Post: