ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ត្រូវបានតែងតាំងជា អភិបាលរង ខេត្តព្រះសីហនុ
BY Khmernote Media
October 4, 2021
យោងតាមអនុក្រឹត្យលេខ ៤៧០ អនក្រ.ភត ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតែងតាំងលោក ឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថាលោក ឡុង ឌីម៉ង់ បានបំពេញបេសកកម្មការទូតតំណាងកម្ពុជានៅកូរ៉េខាងត្បូងរយៈ ៥ឆ្នាំ ហើយបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយលោកបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ៕
