ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ស៊ុបផ្សិតឆ្អឹងជំនីជ្រូក វិធីធ្វើងាយៗអាចធ្វើញ៉ាំជុំគ្រួសារថ្ងៃឈប់សម្រាក ជាពិសេសពេលភ្លៀងធ្លាក់ត្រជាក់ៗរឹតតែអ៊ែម

BY Liny Chan October 9, 2021
[ទំព័រម្ហូប] ស៊ុបផ្សិតឆ្អឹងជំនីជ្រូក វិធីធ្វើងាយៗអាចធ្វើញ៉ាំជុំគ្រួសារថ្ងៃឈប់សម្រាក ជាពិសេសពេលភ្លៀងធ្លាក់ត្រជាក់ៗរឹតតែអ៊ែម

សួស្តីអ្នកទាំងអស់គ្នា អាកាសធាតុត្រជាក់មេឃភ្លៀងបែបនេះ បើបានទទួលទានស៊ុបក្តៅៗដឹងតែអែមតែម្តងមែនទេ តោះថ្ងៃនេះដែរយើងមានរូបមន្ត ស៊ុបផ្សិតឆ្អឹងជំនីជ្រូកមកចែកជូន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ឆ្អឹងជំនីជ្រូក ២គីឡូក្រាម
2. ឈុតស៊ុបថ្នាំចិន ១០០ក្រាម
3. ម្រេចស ៣ស្លាបព្រាកាហ្វេ
4. គ្រាប់ជីវ៉ាន់សុយថៃ ៣ស្លាបព្រាកាហ្វេ
5. ឃិនឆាយ ៣ស្លាបព្រាកាហ្វេ
6. ខ្ទឹមសចិញ្ច្រាំ ៥គ្រាប់
7. ស្ពៃបូគោហាន់ជាបីកង់ធំៗ ១ផ្លែ
8. ទឹកស៊ីអ៊ីសៀងថៃ ៦ស្លាបព្រាបាយ
9. ផ្សិតក្រៀម ៥គ្រាប់ រឺ តាមចំណូលចិត្ត

*វិធីធ្វើ
• តោះយើងមកចាប់ផ្តើមធ្វើទឹកស៊ុបទាំងអស់គ្នា ដោយយកឆ្អឹងជំនីជ្រូកទៅស្រុះក្នុងទឹកក្តៅដែលកំពុងពុះ ដើម្បីកាត់ក្លិនឆ្អាប រួចយកទៅលាងទឹកអោយស្អាត
• ក្រោយមកទៀតយើងដាក់ដាំទឹកអោយពុះ រួចដាក់គ្រឿងទេសទាំងអស់ចូលទៅ លើកលែងតែ ទឹកស៊ីអ៊ីវសៀងថៃ នៅពេលដែលទឹកពុះដាក់ឆ្អឹងជំនីជ្រូកចូលទៅ នៅពេលដែលទឹកពុះហើយចាប់ផ្តើមរីងបន្តិចទើបដាក់ទឹកស៊ីអ៊ីវសៀងចូលទៅ បន្តរំងាស់ប្រមាណជា ១ម៉ោងទៅ២ម៉ោងដោយប្រើភ្លើងកណ្តាលក្នុងការរំងាស់ រួចភ្លក់រសជាតិតាមចំណូលចិត្ត។

Share This Post: