ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ត្រីតុកកែអប់ក្រូចឆ្មាពិសេស​ មុខម្ហូបដ៏ល្បីមួយនៅតាមហាងធំៗ និងនៅក្នុងពិធីមង្គលការ ម៉ោះសាករៀនធ្វើញ៉ាំទាំងអស់គ្នា

BY Liny Chan October 5, 2021
[ទំព័រម្ហូប] ត្រីតុកកែអប់ក្រូចឆ្មាពិសេស​ មុខម្ហូបដ៏ល្បីមួយនៅតាមហាងធំៗ និងនៅក្នុងពិធីមង្គលការ ម៉ោះសាករៀនធ្វើញ៉ាំទាំងអស់គ្នា

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ត្រីតុកកែអប់ក្រូចឆ្មា​ពិសេសមកចែកជូន​ធានារសជាតិឆ្ងាញ់មិនចាញ់ហាងល្បីឡើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា​៖

*គ្រឿងផ្សំ

  1. ត្រីតុកកែ ១ក្បាល
  2. គល់ស្លឹកគ្រៃ ៤កំណាត់
  3. ខ្ទឹមសចិញ្ច្រាំ ៣ស្លាបព្រាបាយ
  4. ម្ទេសខ្មាំងចិញ្ច្រាំ ៣ស្លាបព្រាបាយ
  5. ឬសជីវ៉ាន់ស៊ុយចិញ្ច្រាំ ១ស្លាបព្រាបាយ
  6. ទឹកស៊ុប រឺទឹកធម្មតា 1/4ចានចង្កឹះ
  7. ទឹកត្រី២ស្លាបព្រាបាយ
  8. ស្ករស ២ស្លាបព្រាកាហ្វេ
  9. អំបិល ១ស្លាបព្រាកាហ្វេ
  10. ទឹកក្រូចឆ្មា ៤ស្លាបព្រាបាយ
  11. ខ្ទឹមសហាន់បន្ទះសម្រាប់លំអរ
  12. ក្រូចឆ្មាហាន់បន្ទះ សម្រាប់លំអរ
  13. ម្ទេសស្រស់ ក្រហមសម្រាប់លំអរ
  14. ជីវ៉ាន់ស៊ុយ សម្រាប់លំអរ

*វិធីធ្វើ

  • យកត្រីតុកកែមកធ្វើអោយស្អាត ស្រកាលាងទឹកអោយស្អាត រួចអង្កន់ត្រី ៣ទៅ៤ឆូត រួចយកគល់ស្លឹកគ្រៃ ញាត់ចូលទៅក្នុងមាត់ត្រីតុកកែ រួចយកទៅចំហុយរយះពេល ១០ទៅ១៥នាទី
  • តោះយើងងាកមកធ្វើទឹកក្រូចឆ្មាសម្រាប់ស្រោយពីលើដោយយើងយកចានមកដាក់ទឹកស៊ុប ទឹកត្រី ស្ករស ទឹកក្រូចឆ្មា និងអំបិលកូរអោយស្កររលាយ តាមដោយខ្ទឹមសចិញ្ច្រាំ ឬសជីវ៉ាន់ស៊ុយ ម្ទេសខ្មាំងចិញ្ច្រាំ កូរអោយចូលគ្នា រួចស្រោយពីលើត្រីតុកកែដែលយើងចំហុយរួចយកទៅចំហុយម្តងទៀតរយះពេល៥នាទី រួចស្រង់ឡើងមករោយពីលើដោយ ជីវ៉ាន់ស៊ុយ ម្ទេស ខ្ទឹមស ក្រូចឆ្មា ជាការស្រេច។

Share This Post:
MPO4D jitutoto mpo4d Mpoplay